ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ជួយ​អោយ​ស្បែក​ភ្លឺរលោង​បែប​ធម្មជាតិ​?
01, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​មាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត​? មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​បែបនេះ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។ អ្វីដែល​យើង​ទទួលទាន​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង រួមទាំង​សម្រស់​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ចង់​ទទួលបាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ភ្លឺរលោង ៖

១. ផ្លែ​បឺ​រ​

​ដើម្បី​រក្សាបាន​នូវ​ស្បែក​ដែលមាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ ហើយ​ភ្លឺរលោង​ស្រស់ស្អាត អ្នក​គួរ​ទទួលទាន​ផ្លែ​បឺ​រ​ជាប្រចាំ​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ វីតាមីន B-complex និង​វីតាមីន E​។​

២. តែ​បៃតង​

​តែ​បៃតង​ជា​ប្រភព​នៃ​សារធាតុ EGCG វីតាមីន E និង​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ល្អប្រសើរ​រលោង​ស្អាត​បែប​ធម្មជាតិ​។​

៣. ការ៉ុត

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កម្ចាត់​មុន និង​ការ​រលា​កលើ​ស្បែក​ផងដែរ​។ វីតាមីន A ឬ beta-carotene កាត់បន្ថយ​ការផលិត​ហួស​កម្រិត​នៃ​កោសិកា​ស្បែក​ក្នុង​ស្រទាប់​ខាងក្រៅ​នៃ​ស្បែក​។ ហើយ​វា​ក៏​ជួយ​កាត់បន្ថយ​ការប្រមូលផ្ដុំ​នៃ​កោសិកា​ស្បែក​ងាប់ៗ​ដែល​អាច​បង្ក​ការរាំងស្ទះ​ដល់​រន្ធ​ញើស​ផងដែរ​។​

៤. ម្ទេស​ប្លោក​

​អាហារ​ផ្សេងទៀត​ដែល​នឹង​ជួយ​ឱ្យ​អ្នកទទួលបាន​នូវ​ស្បែក​ភ្លឺរលោង​បែប​ធម្មជាតិ​នោះ គឺ​ម្ទេសផ្លោក​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជួយ​កម្ចាត់​ស្នាម​ជាំខ្មៅ និង​មុន ហើយ​រក្សា​ភាព​ភ្លឺរលោង​នៃ​ស្បែក​។​

៥. ត្រី​សាល​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។ ក្រៅពីនេះ​ត្រី​សាល​ម៉ុ​ន​ក៏មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សាបាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាមរយៈ​ការពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា នោះ​មានន័យថា អ្នក​កំពុងតែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព និង​សម្រស់ ចូរ​ព្យាយាម​ទទួលទាន​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​

៦. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការបំបាត់​នូវ​ស្នាម​ជាំ ក៏ដូចជា​ភាព​ស្រអាប់​នៃ​ស្បែក និង​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល​ដែល​បង្កបញ្ហា​នៃ​ភាព​ចាស់​ជាង​វ័យ​។ មិន​ថា​អ្នកទទួល​ទាន​វា​នៅពេល​ព្រឹក ឬ​លាយ​ជាមួយ​អាហារ​ឡើយ ក៏​ទឹកខ្មេះ​ផ្លែ​ប៉ោម​នៅតែ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ល្អប្រសើរ​ចំពោះ​សុខភាព និង​ស្បែក​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com