កំណាព្យ
ជាតិ
អ្នក​ស្វាយរៀង​លែង​ខ្សត់​!
01, Oct 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ពំនោល​

​ជា​ខេត្ត​ល្បី​ធ្លាប់​ក្រ​ខ្លាំង​    ​ស្មេរ​មិន​លាក់បាំង​    ​ទ័ល​ខ្លាំង​ខ្លះ​តាំង​ត្រាច់ចរ​។​

​ឆ្លង​ស្រុក​ស្វែងរក​អង្ករ​    ​ខ្លះ​កុន​ដល់ក​    ​    ​អង្វរ​លើកដៃ​សុំទាន​។​

​ឥឡូវ​ប្រែ​លែង​អត់ឃ្លាន​    ​ទឹក​ផ្លូវ​ភ្លើង​មាន​    ​ថែម​ឈាន​រីកលូតលាស់​ខ្លាំង​។​

​មាន​ទាំង​ស្រូវវស្សា​ប្រាំង​    ​អ្នកស្រុក​ចាប់​ខ្លាំង​    ​ឈរ​តាំង​ការពារ​សីមា​។​

​បាវិត​ពិតជា​អស្ចារ្យ​    ​    ​រោងចក្រ​ត្រៀបត្រា​    ​ផ្តល់​ការងារ​ម៉ឺន​កន្លែង​។​

​ស្វាយជ្រំ​ផ្លូវលំ​ខ្វាត់ខ្វែង​    ​ស្វាយទាប​ស្វះស្វែង​    ​តាក់តែង​លែង​ទាប​ទៀតហើយ​។​

​រំដួល​ចន្ទ្រា​ដល់ត្រើយ​    ​មិន​អត់​ទៀតឡើយ​    ​លា​ហើយ​ណា​ភាពក្រីក្រ​។​

​រមាសហែក​ក៏​ចាប់​ល្អ​    ​    ​មានផ្ទះ​ក្បឿង​ថ្ម​    ​ឡាន​ក៏​ជិះ​ទាន់សម័យ​។​

​ស្វាយរៀង​ក្រុង​ស៊ីវីល័យ​    ​វ៉ៃ​កូរ​កែច្នៃ​    ​ល្អ​ក្រៃ​មាន​ទាំង​សួនច្បារ​។​

​ស្វាយរៀង​ពេញ​ដោយ​សក្តា​    ​លែង​ខ្សត់​ហើយ​ណា​    ​ព្រោះថា​អ្វីៗ​ក៏មាន​៕​              ​    ​


© រក្សាសិទ្ធិដោយ thmeythmey.com