ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ចៀស​ឲ្យ​ផុត​អាហារ​ទាំងនេះ​
01, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​មែន​ទេ​? ដើម្បី​ចៀសផុត​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​អ្នក​ចាំបាច់​ត្រូវ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​មួយចំនួន​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នកមាន​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​គួរ​ចៀសវាង​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

១. បន្លែ​មាន​ជាតិ​ម្សៅ​

​ការកម្រិត​ការទទួល​ទាន​បន្លែ​មាន​ជាតិ​ម្សៅ​ដូចជា​ដំឡូង ពោត សណ្ដែក​ជាដើម គឺ​សំខាន់​ខ្លាំងណាស់​នៅពេល​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​។ នោះ​ក៏​ព្រោះតែ​បន្លែ​មាន​ជាតិ​ម្សៅ​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាងកាយ​បំ​លែង​ទៅជា​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​។​

២. ផ្លែឈើ​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ fructose ខ្ពស់​។ នៅពេល​បរិមាណ​ជាតិ​ស្ករ fructose កើនឡើង​ហួសប្រមាណ​នោះ​រាងកាយ​នឹង​បំ​លែង​វា​ទៅជា​ខ្លាញ់​ទ្រី​គ្លី​សេ​រីដ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ដែលមាន​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​គួរ​ទទួលទាន​ផ្លែឈើ​ត្រឹម​ពី ២ ទៅ ៣ ​ចំណិត​ក្នុង​មួយថ្ងៃ​បាន​ហើយ​។​

៣. ត្រី​កំប៉ុង​

​ត្រី​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មិនល្អ​សម្រាប់​អ្នកមាន​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ឡើយ​។​

៤. គ្រាប់​ធញ្ញជាតិ​ចម្រាញ់​

​គ្រាប់​ធញ្ញជាតិ​ធម្មតា គឺ​ល្អ​សម្រាប់​សុខភាព​រាងកាយ ប៉ុន្តែ​ចំពោះ​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​វិញ​ច្រើន​តែមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​និង​កាឡូរី​ខ្ពស់​។

៥. គ្រឿង​ស្រវឹង​

​ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី ឬ ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ដែល​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ រួមទាំង​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com