ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បបូរមាត់​ស្ងួត​ប្រេះ​មិន​ពិបាក​ដោះស្រាយ​ឡើយ​! កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
02, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បបូរមាត់​ស្ងួត​ប្រេះ​មិន​ត្រឹមតែ​ជា​បញ្ហា​គួរ​ឲ្យ​រំខាន​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ក៏​ព្រោះ​ពេលខ្លះ​វា​ផ្ដល់នូវ​ការឈឺចាប់​ខ្លាំង​និង​មាន​ហូរឈាម​ទៀតផង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! បញ្ហា​បបូរមាត់​ស្ងួត​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​បញ្ហា​ស្ងួត​ប្រេះ​បបូរមាត់ ៖

១. កម្ចាត់​កោសិកា​ងាប់ៗ​ចេញ​ជាមួយ​ស្ករ​និង​ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស្ករស ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឲ្យ​សព្វ សឹម​លាប​ដុស​ល្បាយ​ថ្នមៗ​លើ​បបូរមាត់ ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​

២. បំបាត់​ការឈឺចាប់​ជាមួយ​ទឹកឃ្មុំ​

​ក្រៅពី​បំបាត់​ការឈឺចាប់ ទឹកឃ្មុំ​ក៏​ជួយ​រក្សា​សំណើម​បបូរមាត់​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​តិចៗ​លើ​បបូរមាត់​ជាការ​ស្រេច​។​

៣. ផ្ដល់​សំណើម​ដល់​បបូរមាត់​ជាមួយ​ប្រេងដូង​

​គ្រាន់តែ​លាបប្រេង​ដូង​បន្តិច​លើ​បបូរមាត់ ហើយ​អ្នកនឹង​ទទួលបាន​បបូរមាត់​ទន់​រលោង​ជាទី​គាប់ចិត្ត​។​

៤. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​បបូរមាត់​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

៥. ប្រើប្រាស់​ប្រេង​អូ​លីវ​

​ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចូរ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​បន្តិច​លើ​បបូរមាត់​នៅ​រាល់​ពេលមុន​ចូល​គេង​។​

៦. ព្យាបាល​បបូរមាត់​ស្ងួត​ប្រេះ​ជាមួយ​ត្រសក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​បន្ទះ​ត្រសក់​ស្ដើង​មួយ​ដុស​ថ្នមៗ​លើ​បបូរមាត់​។ ទុក​ឲ្យ​ទឹក​ត្រសក់​ជាប់​លើ​បបូរមាត់​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com