ជាតិ
បុណ្យភ្ជុំបិណ្ឌ
ទឹក​ទំនប់ បឹង ប្រឡាយ ក្លាយជា​កន្លែង​កម្សាន្តរ​បស់​អ្នកភូមិ​
01, Oct 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​ពេញប្រៀប​លើ​វាលស្រែ រីឯ​ស្ទឹង ទំនប់ អូរ ប្រឡាយ បឹងបួ តាម​បណ្តោយ​ផ្លូវ និង​តាម​បណ្តា​ភូមិដ្ឋាន បានប្រែក្លាយ​ទៅជា​រមណី​យ​ដ្ឋា​ន​ធម្មជាតិ នាឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​នៅ​រដូវវស្សា​នេះ​តែម្តង​។ ក្នុង​ដំណើរ​តាម​បណ្តា​ផ្លូវជាតិ យើង​ច្បាស់​ជា​ឃើញ​មិនចេះ​ដាច់​ទិដ្ឋភាព​មនុស្សម្នា លេង​ទឹក​យ៉ាង​សប្បាយ​តាម​ទីតាំង​ដែលមាន​ទឹក​ច្រើន និង​ហូរ ជាពិសេស​នៅ​តំបន់​ក្បែរ​ស្ពាន​។​



​ក្រៅពី​ការ​ហែល​ទឹក​លេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ គេ​ក៏​សង្កេតឃើញ​សកម្មភាព​រាំរែក ការលក់ដូរ និង​ការថត​ផ្តិត​យក​ទិដ្ឋភាព​ផ្សេងៗ​ផងដែរ​។ តំបន់​ខ្លះ មាន​មន្ត្រីប៉ូលិស​ចាំ​សម្រួល​ចរាចរណ៍ សម្រាប់​អ្នកដំណើរ​ទៅមក រីឯ​នៅ​តំបន់​ខ្លះទៀត អ្នកលេង​កម្សាន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​យានជំនិះ​ដោយ​ខ្លួនឯង​។​



​ថ្វីដ្បិតតែ​ទីតាំង​លេង​ទឹក​ទាំងនោះ ជាទី​កម្សាន្ត​ដែល​មិនត្រូវ​ការចំណាយ​លុយ​ច្រើន​ក៏ដោយ ប៉ុន្តែ​អ្នកលេង​កម្សាន្ត​ត្រូវតែ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ខ្ពស់បំផុត ជាពិសេស​កុមារ​តូចៗ ដើម្បី​ចៀសវាង​ការ​លង់ទឹក ឬ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ រួមទាំង​ការគិតគូរ​លើ​បញ្ហា​បរិស្ថាន​។​
 
​យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត រមណីយដ្ឋាន​កែច្នៃ​ខ្នាតតូច​ទាំងនោះ ក៏​ជា​ផ្នែក​មួយ​នៃ​សក្តានុពល​ទេសចរណ៍​ផងដែរ ជាពិសេស​សម្រាប់​ពលរ​ដ្ឋ​នៅតាម​មូលដ្ឋាន​នានា​៕








Tag:
 ទេសចរណ៍
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com