ជាតិ
កម្ពុជា​ដាំ​ស្រូវ​បាន​ជាង​២​លាន ៦​សែន ហិកតា​
01, Oct 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (VOA)
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (VOA)
ដោយ: VOA
​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំនេះ ការដាំដុះ​របស់​ប្រជាកសិករ​នៅ​ទូទាំងប្រទេស​កម្ពុជា​បាន​ទំហំ​ជាង ២​លាន​៦​សែន ៣​ម៉ឺន ហិកតា​។ នេះ បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

 
​របាយការណ៍​បញ្ជាក់ថា​ខេត្តបាត់ដំបង​ដាំ​ស្រូវ​បាន​ច្រើនជាងគេ គឺ​បាន​ជាង​៣០​ម៉ឺន​ហិកតា តាម​ពីក្រោយ​ដោយ​ខេត្តបន្ទាយមានជ័យ បាន​ចំនួន​ជាង​២៥​ម៉ឺន​ហិកតា​គឺ​ប្រហាក់​ប្រែល​នឹង​ខេត្តព្រៃវែង​ដែរ​។ ដោយឡែក​ខេត្តកំពង់ធំ តាកែវ និង​កំពត ស្ថិតក្នុង​ចំណោម​ខេត្ត​ដែល​ដាំ​ដុះ​ស្រូវ​បាន​ច្រើន​លំដាប់​បន្ទាប់​។ រីឯ​ខេត្ត​កែប គឺជា​ខេត្ត​ដែល​បង្កបង្កើនផល​ស្រូវ​បាន​តិចជាងគេ គឺ​ត្រឹមតែ​ជិត​៣៦០០​ហិកតា ប៉ុណ្ណោះ​មកដល់នឹង​ដំណាច់ខែ​កញ្ញា​នេះ ដោយសារតែ​ខេត្ត​នេះ​មាន​ផែន​ការដាំដុះ​ស្រូវ​តិច​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com