អន្តរជាតិ
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​៖ គ្មាន​កម្លាំង​ណា​អាចធ្វើ​ឲ្យ​ប្រទេស​ចិន​រង្គោះរង្គើ​ឡើយ​
01, Oct 2019 , 9:59 pm        
រូបភាព
លោក ស៊ី ជិនពីង ថ្លែងសុន្ទរកថា ដើម្បីសាទរខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជានាមិតចិន ថ្ងៃ ១ តុលា ២០១៩ នាទីក្រុង ប៉េកាំង (AFP)
លោក ស៊ី ជិនពីង ថ្លែងសុន្ទរកថា ដើម្បីសាទរខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជានាមិតចិន ថ្ងៃ ១ តុលា ២០១៩ នាទីក្រុង ប៉េកាំង (AFP)
ដោយ:
«​គ្មាន​កម្លាំង​ណា អាចធ្វើ​ឲ្យ​ឋានៈ​នៃ​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​រង្គោះរង្គើ​បានឡើយ​»​។ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង លើកឡើង​បែបនេះ ដោយ​បន្ថែមថា ហើយក៏​គ្មាន​កម្លាំង​ណា អាច​បញ្ឈប់​ប្រជាជន​ចិន និង​ប្រជា​ជាតិចិន​ពី​ការដើរ​ឆ្ពោះទៅមុខ​បាន​ផងដែរ​។



​ក្នុង​សុន្ទរកថា​រយៈពេល​៧​នាទី​ដើម្បី​សាទរ​ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​១ ខែតុលា ប្រមុខរដ្ឋ​ចិន ស៊ី ជិន​ភីង គូសបញ្ជាក់​ទៀតថា​៖ «​កងកម្លាំង​រំដោះប្រជាជន​ចិន នឹង​បម្រើ​គោលដៅ​របស់ខ្លួន​ក្នុងការ​ការពារ​អធិបតេយ្យភាព​, សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​នៃ​ប្រទេស រួមទាំង​ពិភពលោក ចំពេល​ដែល​ក្រុង​ប៉េកាំង បាន​ពង្រីក​ឥទ្ធិពល​យោធា​ជាស​កល ហើយ​នោះ​គឺ​រួមមាន ការបង្កើត​មូលដ្ឋានទ័ព​បរទេស​ទីមួយ​ក្នុងប្រទេស​ជី​ប៊ូ​ទី​»​។

អត្ថបទទាក់ទង

​ទន្ទឹមនេះ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​ទទូច​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន និង​ប្រទេស​ចិន​ទាំងមូល​រួបរួមគ្នា និង​បន្ត​ប្រឹងប្រែង​ប្រែក្លាយ «​ក្តី​សុបិន​ចិន​» ដែលជា​យុវ​កម្ម​ដ៏​អស្ចារ្យ​នៃ​ប្រជា​ជាតិចិន ឲ្យ​ទៅជា​ការពិត​។ លោក​បាន​ស្រែកថា​៖«​ជយោ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដ៏​អស្ចារ្យ​, ជយោ​បក្ស​កុម្មុយនីស្ត​ចិន​ដ៏​អស្ចារ្យ​, ជយោ​ប្រជាជន​ចិន​ដ៏​អស្ចារ្យ​»​។​

​ដោយនិយាយ​ត្រាប់​តាម​សុន្ទរកថា​របស់​អតីត​ប្រធានាធិបតី​ចិន ហូ ជីន​តៅ (Hu Jintao) កាលពី​១០​ឆ្នាំមុន លោក ស៊ី ជិន​ពីង សង្កាត់​ធ្ងន់​ពី​ភាពចាំបាច់​នៃ​ការបង្រួបបង្រួម​ឡើងវិញ​ដោយ​សន្តិភាព​។  តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post មេដឹកនាំ​ចិន​វ័យ​៦៦​ឆ្នាំ​រូបនេះ ក៏បាន​បញ្ជាក់ថា រដ្ឋាភិបាលកណ្តាល នឹង​ប្រឹងប្រែង​ខ្លាំង​បន្ថែមទៀត​ដើម្បី​រក្សា​ស្ថិរភាព និង​វឌ្ឍនភាព​យូរអង្វែង​ក្នុង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ ព្រមទាំង​ប្រកាន់ខ្ជាប់​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ផងដែរ ៕

Tag:
 ​ចិន​
  ស៊ី​ជិន​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com