ពីនេះ ពីនោះ
កាហ្វេ​ថ្មីៗ​៖ មក​ស្លាប់​អី​ពេល​ភ្ជុំ​?
01, Oct 2019 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​និយាយ​លេង​ខ្លះ​ពិតជា​ឥតប្រយោជន៍ ហើយ​បើ​និយាយ​ចេញមក វា​បានត្រឹមតែ​ទើស​ត្រចៀក​អ្នក​ជុំវិញខ្លួន និង​ធ្វើឱ្យ​ពួកគេ​ស្អប់​តែប៉ុណ្ណោះ​។​



​សំណាង​៖ មុន​ភ្ជុំ​មួយថ្ងៃ អញ​ទៅ​ស៊ី​គុយទាវ​ក្បែរ​ទួល​ទំពូង​។ មាន​អ៊ំ​ម្នាក់​នោះ ឱ្យ​ម្ចាស់​ហាង​គិតលុយ​បណ្តើរ ហើយ​រអ៊ូ​បណ្តើ​រថា ប្រញាប់​ទៅ​ចូលរួម​បុណ្យ​អ្នកជិតខាង​វិញ​។ អ៊ំ​ប្រុស​នោះ ហុច​លុយ​ទៅ​អ្នកលក់ ហើយ​ទូល​ពិ​តទៅ​អ្នកលក់ ដែល​គាត់​ស្គាល់​ដែរ​ថា «​មក​ស្លាប់​អី ពេល​ភ្ជុំ​វិញ​?»​។ អ្នកលក់​នោះ​ក៏​តប​មក​អ៊ំ​ប្រុស​វិញ​ថា «​អ៊ំ​ឯង ម៉េច​មិន​ប្រាប់​គាត់​មុន ថា​កុំអាល​ស្លាប់​»​។​

​អញ​ស្តាប់ទៅ​ដូច​ទើស​ត្រចៀក​ណាស់​។ យក​ការស្លាប់​មក​និយាយ​លេង​។

​សុធីរ​៖ ស្លាប់​រស់​ព្រោះ​មាត់​។ ពាក្យពេចន៍​បែបនេះ អញ​លឺ​ញឹកញាប់​ណាស់​នៅតាម​ក្រុម​កំប្លែង​ដែល​សម្តែង​ផ្ទាល់​តាម​ឆាក​ប្រគំ​តន្ត្រី​ផង និង​តាម​វីដេអូ​ផង​។ ក្នុងន័យ​តែមួយ គឺ​គិតថា​និយាយ​ឱ្យគេ​សើច ប៉ុន្តែ​ពាក្យពេចន៍​ទាំងនេះ ជា​ពាក្យ​មិន​ពីរោះ មិនមាន​សីលធម៌ មិន​សម​នឹង​និយាយ​ចេញមក​នោះទេ ជាពិសេស​រឿង​អាយុជីវិត​របស់គេ​ទៀត​។ ម្យ៉ាងទៀត ការនិយាយ​ពាក្យ​បែបនេះ​ចេញមក វា​បង្ហាញ​ពី​កម្រិត​នៃ​ការចេះដឹង កម្រិត​នៃ​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​នោះ​ទៀតផង​។​

​សំណាង​៖ អញ​មាន​អារម្មណ៍​ថា មនុស្ស​កាន់តែច្រើន​និយាយ​មិនសូវ​គិត​ទេ​។ និយាយ​លឿន និយាយ​ដោយ​មិន​ខ្វល់​។​

​សុធីរ​៖ ឯង​យល់​ដូចនេះ វា​ត្រឹមត្រូវ​ហើយ​។ នៅពេលដែល​ឯង​យល់​ហើយ សូម​ឯង​អនុវត្ត​ខ្លួនឯង​ផង​។ ចំណេះ​មាន​បី គឺ ចំណេះដឹង ចំណេះធ្វើ និង​ចំណេះ​គិត​។ គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ចាំ​និយាយ​ចេញមក​។ គិត​មុន​គូរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com