ពីនេះ ពីនោះ
«​បង់​រំលស់​»,«​បង់​រម្លស់​»,«​បង់​រលស់​»​និង​«​បង់​រំ​លួស​» តើ​គួរតែ​ប្រើពាក្យ​មួយណា​ទើបត្រូវ​?
02, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនា​ក្រុម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​មានតែ​ពាក្យ​«​រំលស់​»,«​រម្លស់​» និង​«​រលស់​»​ដែល​ត្រឹមត្រូវ​។ ពាក្យ​ទាំងពីរ​នេះ អាច​ប្រើ​ជាមួយ​ពាក្យ​«​បង់​» ប្រែក្លាយជា​ពាក្យ​«​បង់​រំលស់​»,«​បង់​រម្លស់​» ឬ​«​បង់​រលស់​»​គឺអាច​ប្រើ​មួយណា​ក៏បាន​។ ចំណែក​«​បង់​រំ​លួស​»​គឺជា​ពាក្យ​ខុស​។



​ពាក្យ​ថា​«​បង់​រំលស់​»,«​បង់​រម្លស់​»​ឬ​«​បង់​រលស់​» មានន័យថា ការបង់ថ្លៃ​អ្វីមួយ​ដោយ​បន្តិច​ម្តងៗ ដល់​ឲ្យ​អស់​តម្លៃ​នៃ​ទំនិញ​អ្វីមួយ​។ បើ​និយាយ​ឲ្យ​ខ្លី​គឺ​មានន័យថា ធ្វើ​ឲ្យ​រលស់ ឲ្យ​ថយ​ចំនួន​។  ឧទាហរណ៍​៖ ទិញ​ឡាន​,​ទិញ​ផ្ទះ ដោយ​បង់​រម្លស់​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com