ស្របពេលទីផ្សារស្មាតហ្វូននៅកម្ពុជាកំពុងឡើងកម្តៅ ចំនួនចរាចរណ៍នៃស្មាតហ្វូនស៊េរីថ្មីៗកើនឡើងគួរឲ្យកត់សម្គាល់ ក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៍ OPPO ក៏មិនអោបដៃឈរមើលដែរ គឺកំពុងតែត្រៀមអាវុធថ្មីតាមរយៈការធ្វើកំណែរទម្រង់ថ្មី និង ការអភិវឌ្ឍន៍លើ ស្មាតហ្វូនជំនាន់ក្រោយរបស់ OPPO F Series ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ រីឯ OPPO ត្រកូល OPPO Reno Series កំពុងបង្កើនល្បឿននៃការតស៊ូ និង ភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីក្តោបទីផ្សារថ្នាក់កណ្តាល និង ថ្នាក់លើ។
តាមការប៉ាន់ស្មាន ក្រុមហ៊ុន OPPO អាចនឹងត្រៀមបង្ហាញនូវ ស្មាតហ្វូន ត្រកូល F Series ចុងក្រោយ ដែលនឹងមានសមត្ថភាពខ្លាំងជាងមុន កាមេរ៉ាច្រើនជាងមុន រូបរាងស្រស់ស្អាតនឹងទាក់ទាញជាងមុន និងទំនើបជាងមុន។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ស្មាតហ្វូន OPPO ត្រកូល F Series ចុងក្រោយ អាចជា OPPO F15 រឺ OPPO F15 Pro ជាមួយនឹងសមាសធាតុនៃការរួមបញ្ចូលគ្នា រវាង F និង Reno Series ឬយ៉ាងណា!