កម្ពុ​ជាមាន​មាស​៣០​តោន ដោយ​១២​តោន​ទុក​នៅ​ស្វី​ស និង​១៥​តោន​នៅ​អង់គ្លេស​
ជាតិ
កម្ពុ​ជាមាន​មាស​៣០​តោន ដោយ​១២​តោន​ទុក​នៅ​ស្វី​ស និង​១៥​តោន​នៅ​អង់គ្លេស​
02, Oct 2019 , 9:40 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មាន​មាស​៣០​តោន ដែល​តម្កល់ទុក​នៅ​ធនាគារ​ប្រទេស​ស្វី​ស និង​អង់គ្លេស ជាទ្រព្យបម្រុង​ទុក សម្រាប់​ដោះស្រាយ​នៅពេលដែល​កម្ពុជា ជួប​បញ្ហា​សេដ្ឋកិច្ច​កើតឡើង​ជាយថាហេតុ​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​



​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ប៊ែ​ល​ធី នៅ​ព្រឹក​ថ្ងៃទី​២ តុលា​នេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា មាស​ទាំង​៣០​តោន​នេះ គឺមាន​១២​តោន​ទុក​នៅ​ស្វី​ស មាស​១៥​តោន​ទុក​នៅ​អង់គ្លេស និង​មាស​៣​តោន ត្រូវបានតម្កល់​ទុកនៅ​ធនាគារជាតិ​កម្ពុជា​។



បើតាម​សម្ដេច ហ៊ុន សែន កម្ពុជា​អាចមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ​បាន បើសិន​ជាមាន​ករណី​បញ្ហា​សេដ្ឋកិច្ច​កើតឡើង​។​ ​មូល​ហេតុដែល​ប្រមុខ​រដ្ឋាភិបាល ហ៊ាន​អះអាង​បែបនេះ ដោយសារ​សំអាង​ទៅលើ​ការប្រមូល​ពន្ធគយ និង​សារពើពន្ធ​ផ្សេងៗ ។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុ​ជាមានសាច់ប្រាក់ជិត៤​ពាន់​លាន​ដុល្លារ​ សម្រាប់ចំណាយ និងដោះស្រាយបញ្ហាប្រឈមនានា ក្រៅពីទុនបម្រុងទុន១៥ពាន់លានដុល្លារ និងមាស៣០តោននេះ៕


Tag:
 ​ហ៊ុន សែន​
  សេដ្ឋកិច្ច​
  ស្វី​ស​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com