បទសម្ភាស VOA៖ ការ​ប្រឈម​របស់​អ្នកសារព័ត៌មាន​ជា​ស្ត្រី និង​សារៈសំខាន់​នៃ​តួនាទី​សារព័ត៌​មាននៅ​ក្នុងការ​អភិវឌ្ឍ​សង្គម​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាស VOA៖ ការ​ប្រឈម​របស់​អ្នកសារព័ត៌មាន​ជា​ស្ត្រី និង​សារៈសំខាន់​នៃ​តួនាទី​សារព័ត៌​មាននៅ​ក្នុងការ​អភិវឌ្ឍ​សង្គម​
02, Oct 2019 , 1:39 pm        
រូបភាព
ដោយ: VOA
​អ្នកស្រី ហង្ស សម្ផស្ស អ្នកគ្រប់គ្រង​ផ្នែក​វិទ្យុ​នៃ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ហៅ​កាត់​ថា WMC ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្ម​វី​ធី​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ​ហៅ​កាត់​ថា IVLP Program នៅ​សហរដ្ឋអាមេរិក​ពីថ្ងៃ​ទី​២១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​។ តាមរយៈ​កម្មវិធី​នេះ អ្នកស្រី ស​ម្ផ​ស្ប នឹង​ទៅ​ទស្សនា​ស្ថាប័ន​សារព័ត៌មាន និង​ជួប​ជាមួយ​អ្នកជំនាញ​ខាង​ផ្នែក​សារព័ត៌មាន​ល្បីៗ​នៅតាម​បណ្តា​រដ្ឋ​មួយចំនួន ដូចជា​រដ្ឋធានី​វ៉ាស៊ីនតោន New Mexico Florida Pennsylvania និង​រដ្ឋ​ញ៉ូ​វ​យ៉​ក​។ ស្រប​ពេលដែល​អ្នកស្រី​កំពុង​ចូលរួម​កម្មវិធី​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី ស​ម្ផ​ស្ប បាន​ឆ្លៀតពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​VOA អំពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​ចូលរួម​កម្មវិធី​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ IVLP Program ការ​ប្រឈម​របស់​អ្នកសារព័ត៌មាន​ជា​ស្ត្រី និង​គម្រោង​ចែករំលែក​ចំណេះដឹង ដែល​អ្នកស្រី​ទទួលបាន​ពី​កម្ម​វី​ធី​នេះ ពេល​អ្នកស្រី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​។ តទៅ​នេះ​សូម​លោកអ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​អ្នកស្រី ស៊ូ ពេជ្រ​ចិន្តា នៃ​VOA ជាមួយ​អ្នកស្រី ហង្ស សម្ផស្ស ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ដូចតទៅ​៕​



 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com