ជាតិ
បុណ្យអុំទូក
សម្ដេច ហ៊ុន សែន ប្រកាសប្រារព្ធពីធីបុណ្យអុំទូកឆ្នាំនេះ ដើម្បីផ្ចាញ់អ្នកចង់ផ្ដួលរំលំរដ្ឋាភិបាល
× ភ្នំពេញ៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើជាធម្មតា ។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសនៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតប៊ែលធី នៅព្រឹកថ្ងៃទី២ តុលា។
សម្ដេច ហ៊ុន សែន បានប្រកាសថា ទោះបីជាឆ្នាំនេះ ទឹកទាបក្តី ក៏ត្រូវប្រារព្ធពិធីបុណ្យអុំទូកដែរ ។ ការប្រកាសរបស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ថា រដ្ឋាភិបាលនឹងផ្អាកពិធីអុំទូក ដោយសារបញ្ហានយោបាយ។ «ទោះទឹកទាបនៅសល់តែ១ម៉ែត្រ ក៏ត្រូវអុំទូកដែរ ព្រោះខ្ញុំក៏ចង់ស្គាល់រសជាតិ អារបស់ដែលហៅថា ផ្ដួលរំលំ ហ៊ុន សែន នៅថ្ងៃទី៩ វិច្ឆិកា»។ នេះជាការប្រកាសរបស់ប្រមុខរដ្ឋាភិបាល។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១០ ដល់១២ វិច្ឆិកា។ ចំណែកលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសចូលស្រុកកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា៕
Tag:
ហ៊ុន សែន
អុំទូក
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com