ពីនេះ ពីនោះ
«​រមណីយដ្ឋាន​» មានន័យ​ខុសពី​«​ភោជនីយដ្ឋាន​»​ដូចម្តេច​?
03, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​រមណីយដ្ឋាន​»​សំដៅលើ​ទីកន្លែង​ដែល​ផ្តល់​ភាព​រីករាយ​។ ចំណែក​«​ភោជនីយដ្ឋាន​»​សំដៅលើ​ទីកន្លែង​សម្រាប់​បរិភោគ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​។​



​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​រមណីយដ្ឋាន​» ជា​តំបន់​ដែល​គួរ​ឲ្យ​រីករាយ គួរ​ត្រេកអរ សប្បាយ ចាប់ចិត្ត​។ «​រមណីយដ្ឋាន​»​ត្រូវបាន​គេ​ចាត់ទុកថា ជាទី​កន្លែង​មួយ​ដែល​គេ​រៀបចំឡើង​ដែល​ពោរពេញ​ទៅដោយ​ធម្មជាតិ ដែលមាន​ជាដើម​ឈើ សួនច្បារ សួនផ្កា និង​មាន​ជា​បឹងបួរ និង​មាន​កន្លែង​កម្សាន្ត​ផ្សេងៗ​។

​បើ​និយាយ​ពី​ពាក្យ​«​ភោជនីយដ្ឋាន​»​វិញ ជា​កន្លែង​មួយ​សម្រាប់​បរិភោគ​។ និយាយ​ជារួម ជា​កន្លែង​ដែលមាន​អាហារ​ច្រើនបែប​សម្រាប់​ឲ្យ​មនុស្ស​បរិភោគ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com