ជាតិ
ជប៉ុននឹងផ្ដល់ជំនួយជាង២៥លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
× រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយឥតសំណងជាង២៥លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបង្ហូទឹកកខ្វក់នៅរាជធានីភ្នំពេញ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តជាតិ គម្រោងថវិកានេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯកខាងត្បូងរាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកជួយឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង នៅថ្ងៃទី៣ តុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការបរទេស៕
Tag:
ជំនួយឥតសំណង
ប្រព័ន្ធបង្ហូរទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com