គ្រាន់តែ​ញ៉ាំ “​ត្រសក់​” រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គ្រាន់តែ​ញ៉ាំ “​ត្រសក់​” រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព​
03, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រសក់ គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម​និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួកយើង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ត្រសក់ ៖

១. បញ្ចុះ​សម្ពាធ​ឈាម​

​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្ក​ហានិភ័យ​នៃ​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​។ ប៉ុន្តែ​កុំ​បារម្ភ​! ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​​សូ​ដ្យូ​ម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

២. ស្រក​ទម្ងន់​ដែល​លើស​ឆាប់រហ័ស​

​នោះ​ក៏​ព្រោះតែ​ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត ​ហើយ​មាន​អារម្មណ៍​ឆ្អែត​បានយូរ​ទប់ស្កាត់​ការទទួល​ទាន​ច្រើន​លើស​កម្រិត​។ ម្យ៉ាងវិញទៀត​ត្រសក់​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កាឡូរី​ដែល​នាំ​ឲ្យ​កើន​ទម្ងន់​ឡើយ​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​ត្រសក់​មាន​ផ្ទុក​សារធាតុ Fisetin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ការ​រលាក​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​សាហាវៗ​ផ្សេងៗ​ផងដែរ​។​

៤. ការរំលាយ​អាហារ​មាន​លក្ខណៈ​ប្រសើរឡើង​

​ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ដែល​ជួយ​ក្នុងការ​រំលាយ​អាហារ​។ វីតាមីន​ផ្សេងៗ​ក្នុង​ត្រសក់​ក៏​ជួយ​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​។​ការរួមបញ្ចូល​ត្រសក់​ក្នុង​របប​អាហារ​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​។​

៥. ពង្រឹង​សុខភាព​សាច់ដុំ​

​ត្រសក់​មាន​ផ្ទុក​សារធាតុ silica ជួយ​រក្សាសុខ​ភាពល្អប្រសើ​រ​នៃ​ជាលិកា​ភ្ជាប់ ឬ​សាច់ដុំ​រឹងមាំ ពិសេស​នៅពេល​ទទួលទាន​ជាប្រចាំ​។​

៦. ពង្រឹង​សុខភាព​សក់ និង​កាត់បន្ថយ​បញ្ហា​សក់​ជ្រុះ​

​វីតាមីន B ក្នុង​ត្រសក់​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ស្បែកក្បាល​និង​សុខភាព​សក់​។​ត្រសក់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​បាយ​អូ​ទីន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និង​វីតាមីន C ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លូតលាស់​សក់ ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ ហើយ​ឆាប់​ស្កូវ​ផងដែរ​។​

៧. ផ្ដល់​ជាតិ​ទឹក​និង​រក្សា​សំណើម​នៃ​ស្បែក​

​ត្រសក់​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​។ នេះ​មានន័យថា​ត្រសក់​គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ព្រមទាំង​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com