ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទ​សម្ភាស VOA៖ មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៣​ជំរុញ​ឲ្យ​សាធារណជន​ស្គាល់​និង​ឲ្យ​តម្លៃ​លើ​ស្នាដៃ​និពន្ធ​ថ្មីៗ​
03, Oct 2019 , 7:59 pm        
រូបភាព
ដោយ: VOA
នា​ឆ្នាំ​២០១៩​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ នឹងដាក់​បង្ហាញជូន​សាធារណជន ជាពិសេស​អ្នក​និយម​ការអាន និង​ស្រឡាញ់​អក្សរសិល្ប៍​ខ្មែរ នូវ​ស្នាដៃ​និពន្ធ​រឿងព្រេង កំណាព្យ ក៏ដូចជា​ការនិពន្ធ​សាច់រឿង​ផ្សេងៗ​របស់​អ្នកនិពន្ធ​ដែល​សាធារណជន​មិនសូវ​ស្គាល់ និង​អ្នកនិពន្ធ​ជំនាន់​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ បង្កើតឡើង​លើកដំបូង​នៅ​ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ថែរក្សា និង​លើកកម្ពស់​អំ​ណាន​និង​ការនិពន្ធ​នៅ​កម្ពុជា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​បាន​បន្ត​រីកចម្រើន​ទៅមុខ ដោយ​ទទួលបាន​ការចូលរួម​ពី​ក្រុម​អ្នកនិពន្ធ​វ័យក្មេង​កម្ពុជា និង​ការទទួលស្គាល់​និង​គាំទ្រ​ពី​សាធារណជន​ខ្មែរ​ដែល​ស្រឡាញ់​អំ​ណាន​និង​អក្សរសិល្ប៍​ខ្មែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី សូ ភី​ណា អ្នក​ផ្តួចផ្តើម​បង្កើត​មហោស្រព​នេះ​ឡើង​។ អ្នកស្រី សូ ភី​ណា បាន​ឲ្យ​ដឹង​ទៀតថា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៣​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា​ខាងមុខនេះ​។ អ្នកនាង ទែន សុខ​ស្រី​និ​ត នៃ​វី​អូ​អេ បាន​សម្ភាស​អ្នកស្រី សូ ភី​ណា អ្នក​ផ្តួចផ្តើម​បង្កើត​មហោស្រព​អក្សរសិល្ប៍​ខ្មែរ អំពី​ព័ត៌មាន​លម្អិត​នៃ​គោលបំណង​នៃ​ការបង្កើត​មហោស្រព​នេះ​ឡើង និង​អំពី​ព្រឹត្តិការណ៍​នានា​ដែល​នឹង​ធ្វើឡើង​នៅក្នុង​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៣​នេះ​៕​


© រក្សាសិទ្ធិដោយ thmeythmey.com