ជាតិ
សិល្បះ
អ្នកស្រី ដុំ សំ​អូន មាន​សិទ្ធិ​គ្រប់គ្រង​ចម្រៀង​៦៥​បទ​របស់​កវី ស្វាយ សំ​អឿ ជា​ផ្លូវការ​ហើយ​
03, Oct 2019 , 3:32 pm        
រូបភាព
រូប​ពី​លោក សេង តារា
រូប​ពី​លោក សេង តារា
​ភ្នំពេញ​៖ ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ចម្រៀង​ចំនួន​៦៥​បទ​ដែលជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង របស់​កវី ស្វាយ សំ​អឿ ជូន​អ្នកស្រី ដុំ សំ​អូន ដែល​(​ឈ្មោះ​ដើម ដុំ សុ​ផានី​) ជា​ផ្លូវការ​ហើយ​។ នេះ​បើតាម​សេចក្ដីសម្រេច​ចុះ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។



​អ្នកស្រី ដុំ សំ​អូន ដែលមាន​កំណើត​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម មាន​សិទ្ធិ​ពេញ​លេច​ក្នុងការ​គ្រប់គ្រង​ចម្រៀង​ដែលជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង របស់​ស្វាមី​ចំនួន​៦៥​បទ​ដែលមាន​ដូចជា​បទ​"​ខ្យង​ក្ដក់​" “​ពុះ​ទ្រូង​” “​សម្ពាយ​កម្ម​” “​បំណុល​ស្នេហ៍​” “​វាសនា​ចៅ​ចិត្រ​” “​បង​ពិត​ជាក​ម្លោះ​” ក្នុង​លោក​បើ​គ្មាន​បង​” “​ស្រមោល​អក្ខរា​” “​សំណៅ​កាកី​” “​សេក​និង​បញ្ចពណ៌​” “​កណ្ដូបបុកស្រូវ​” “​ទំនួញ​នាង​សក់​ក្រអូប​" “​កាលណា​ផ្កា​រីក​” “​ព្យុះកម្ម​ព្យុះ​ចិត្ត​” “​សំណោក​ច័ន្ទ​គ្រឿ​ហ្វា​” ជាដើម​។​

​សូម​មើល​តារាង​បទ​ចម្រៀង​ទាំង​៦៥​បទ​ខាងក្រោម​៖





​សូមបញ្ជាក់ថា ក្នុងករណី​មានការ​ប្ដឹង​ជំទាស់​ដោយមាន​ភស្ដុតាង​ផ្ទុយ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​ពិនិត្យ ព្រមទាំង​សម្របសម្រួល​លើ​ការប្រគល់សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ទាំង​៦៥​បទ​ខាងលើ​ឡើងវិញ​៕


Tag:
 ស្វាយ សំ​អឿ​
  ដុំ សំ​អូន​
  សិទ្ធិ​
  សិល្បៈ​
  ចម្រៀង​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com