ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
អ្នកស្រី ដុំ សំអូន មានសិទ្ធិគ្រប់គ្រងចម្រៀង៦៥បទរបស់កវី ស្វាយ សំអឿ ជាផ្លូវការហើយ
03, Oct 2019 ,
3:32 pm
រូបភាព
រូបពីលោក សេង តារា
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ ក្រោយពីបានសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងចម្រៀងចំនួន៦៥បទដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង របស់កវី ស្វាយ សំអឿ ជូនអ្នកស្រី ដុំ សំអូន ដែល(ឈ្មោះដើម ដុំ សុផានី) ជាផ្លូវការហើយ។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី១ខែតុលាឆ្នាំ២០១៩ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អ្នកស្រី ដុំ សំអូន ដែលមានកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម មានសិទ្ធិពេញលេចក្នុងការគ្រប់គ្រងចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង របស់ស្វាមីចំនួន៦៥បទដែលមានដូចជាបទ"ខ្យងក្ដក់" “ពុះទ្រូង” “សម្ពាយកម្ម” “បំណុលស្នេហ៍” “វាសនាចៅចិត្រ” “បងពិតជាកម្លោះ” ក្នុងលោកបើគ្មានបង” “ស្រមោលអក្ខរា” “សំណៅកាកី” “សេកនិងបញ្ចពណ៌” “កណ្ដូបបុកស្រូវ” “ទំនួញនាងសក់ក្រអូប" “កាលណាផ្ការីក” “ព្យុះកម្មព្យុះចិត្ត” “សំណោកច័ន្ទគ្រឿហ្វា” ជាដើម។
សូមមើលតារាងបទចម្រៀងទាំង៦៥បទខាងក្រោម៖
សូមបញ្ជាក់ថា ក្នុងករណីមានការប្ដឹងជំទាស់ដោយមានភស្ដុតាងផ្ទុយពីភាគីពាក់ព័ន្ធផ្សេងៗ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងពិនិត្យ ព្រមទាំងសម្របសម្រួលលើការប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀងទាំង៦៥បទខាងលើឡើងវិញ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្វាយ សំអឿ
ដុំ សំអូន
សិទ្ធិ
សិល្បៈ
ចម្រៀង
តន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម