កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង​ញាក់​ដាច់​ចង្កេះ Van Dijk ស៊ុត​ទី Liverpool យ៉ាង​អស្ចារ្យ​
03, Oct 2019 , 4:30 pm        
រូបភាព
Hwang Hee-chan ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង​បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ក្រុម Red Bull Salzburg តាមរយៈ​ការប្រើ​បច្ចេកទេស​ផ្ទាល់ខ្លួន​ក្នុងការ​កិប​បាល់​ដាច់​ចង្កេះ​កំពូល​ខ្សែការពារ​ល្អ​បំផុត Virgil van Dijk ដើម្បី​ទាត់​បញ្ចូល​ទី Liverpool ក្នុងជំនួប UEFA Champions league នៅ​រាត្រី​ថ្ងៃទី​២ តុលា​។​



អត្ថបទទាក់ទង

​ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool បាន​យកឈ្នះ Salzburg ដោយ​លទ្ធផល ៤-៣ នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E​។ ៤​គ្រាប់​របស់​ម្ចាស់ផ្ទះ​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Sadio Mane និង​ខ្សែការពារ Andy Robertson ម្នាក់​១​គ្រាប់ និង Mohamed Salah ២​គ្រាប់ ហើយ​៣​គ្រាប់​របស់ ក្រុម​ភ្ញៀវ​សម្រេចបាន​ដោយ​កីឡាករ​កូរ៉េខាងត្បូង Hwang Hee-chan រួមទាំង​មួយគ្រា​ប់ម្នាក់​ពី​សំណាក់​កីឡាករ​ជប៉ុន Takumi Minamino និងខ្សែប្រយុទ្ធដាណឺម៉ាក វ័យ១៩ឆ្នាំ Erling Braut Haaland​។​

​យ៉ាងណាក៏ដោយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ Salzburg ដែល​ត្រូវ Liverpool នាំមុខ​ដល់​ទៅ ៣-០ មុន​ទៅហើយ តែ​នៅ​អា​ចរក​គ្រាប់​តាម​ស្មើ​វិញ​បាន​។ គ្រាប់​ដំបូង​របស់ Salzburg កើតឡើង​តាមរយៈ​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង​វ័យ​២៣​ឆ្នាំ​ដែល​បាន​បញ្ចេញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​ដោយ​អាចញាក់​ដាច់ Van Dijk ដែល​ទើប​ឈ្នះ​ពានរង្វាន់​ខ្សែការពារ​ឆ្នើម​របស់​អឺរ៉ុប​នាពេល​ថ្មី​នេះ​។​


​មិន​ត្រឹមតែ​ជា​អ្នកសម្រេច​ទី​ដ៏​ល្អ​ទេ Hwang Hee-chan ក៏បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​គ្រាប់​ទី​២​ផងដែរ ដែល​ធ្វើបាន​ដោយ​កីឡាករ​អាស៊ី​ដូចគ្នា​គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumi Minamino​។​
​សម្រាប់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង Hwang Hee-chan បង្ហាញខ្លួន​បាន​២៨​លើក និង​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​៕


Tag:
 UEFA Champions league
  Hwang Hee-chan
© រក្សាសិទ្ធិដោយ thmeythmey.com