ពីនេះ ពីនោះ
«​មូលនិធិ​» ជា​ពាក្យ​ត្រូវ មិនមែន «​មូ​លិ​ធិ​» ឡើយ​
04, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សរសេរ​ជា​«​មូលនិធិ​»​ទើប​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​។ «​មូលនិធិ​» មានន័យថា ជា​កំណប់ទ្រព្យ​ដើម​(​ប្រាក់​ដែល​ចំណាយ​ធ្វើបុណ្យ​។ ប្រាក់​ដែល​ចងការ​ឲ្យ​គេ​,​ប្រាក់​ដែល​ចំណាយ​ធ្វើការ​ណាមួយ​បម្រុង​នឹង​យក​ចំណាញ​ទៅខាង​មុខ ក៏​ជា​គេ​ហៅថា «​មូលនិធិ​»​ដែរ​។



​ពិតណាស់ «​មូលនិធិ​» ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម ប៉ុន្តែ​មនុស្ស​មួយចំនួន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បែរជា​ទម្លាប់​សរសេរ «​មូ​លិ​ធិ​» ទៅវិញ​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com