ជាតិ
សម្ដេច ហ៊ុន សែន ទៅ​វៀតណាម ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​និង​ព្រំដែន​
04, Oct 2019 , 7:32 am        
រូបភាព
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្រុងហាណូយ ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩​។ ប្រមុខ​រដ្ឋាភិបាល នឹង​ជួបពិភាក្សា​ជាមួយ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយក​រដ្ឋ​ម​ន្រី្ត​វៀតណាម ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅក្នុង​តំបន់​និង​អន្តរជាតិ ហើយនឹង​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ឯកសារ​ស្តីពី​ការទទួលស្គាល់​លទ្ធផល​ការងារ​ខ័​ណ្ឌ​សីមា​ព្រំដែន​ដែល​សម្រេចបាន​៨៤​ភាគរយ និង​ឯកសារ​ស្តីពី ស្ដីពី​ការជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​។ 



ក្រៅពី​ជំនួប​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក សម្ដេច ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក ង្វៀន ហ្វ៊ុ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង​លោកជំទាវ ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀតណាម​។ ជាមួយគ្នានេះ សម្ដេច នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​និង​យុទ្ធជន​ពាលី និង​នៅ​វិមាន​តម្កល់សព​លោក ហូ​ជី មិញ​។​

​គណៈប្រតិភូ ដែល​អមដំណើរ​សម្តេច​នាយករដ្ឋមន្ត្រី រួមមាន សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក បាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុយ  សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ លោក វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន រួមទាំង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​៕

Tag:
 កម្ពុជា​
  វៀតណាម​
  សម្ដេច ហ៊ុន សែន​
  ទស្សនកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com