កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ គ្មាន Pogba, Martial, Bissaka, Shaw ឡើយ នា​ជំនួប Man Utd ទល់ Alkmaar
03, Oct 2019 , 5:10 pm        
រូបភាព
Manchester United ត្រូវធ្វើ​ដំណើរ​ទៅ​ជួប AZ Alkmaar ដោយ​គ្មាន​កីឡាករ​សំខាន់​ជាច្រើនរូប ដូចជា​ខ្សែបម្រើ Paul Pogba, Anthony Martial និង​ខ្សែការពារ Aaron Wan-Bissaka ជាដើម សម្រាប់​ការប្រកួត​ពានរង្វាន់ UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល L នៅ​យប់​ថ្ងៃទី​៣ ខែតុលា វេលា​ម៉ោង ១១:៥៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



Pogba ដែល​មិនទាន់​សះស្បើយ​ពីរ​បួល​ស្រួលបួល​ផង​នោះ បាន​ចូល​លេង​ទល់នឹង​ក្រុម Rochdale ក្នុងការ​ប្រកួត EFL Cup និង Premier League ជាមួយ Arsenal កាលពី​សប្តាហ៍​មុន​។ ដោយសារ​ការបង្ហាញ​ខ្លួន​ពីរ​ប្រកួត​នេះហើយ ទើប​ធ្វើ​ឲ្យ​រូបគេ​មាន​បញ្ហា​របួស​ជើងសា​ជាថ្មី​។​

​ក្រៅពី​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​២៦​ឆ្នាំ ខ្សែបម្រើ​ស្លាប Anthony Martial ខ្សែការពារ Luke Shaw, Phil Jones និង Aaron Wan-Bissaka ក៏​ខកខាន​ដំណើរ​ទៅកាន់​ហូ​ឡង់​នេះដែរ ខណៈ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer បាន​បញ្ចូល​យុវជន Brandon Williams ជំនួស​វិញ​។ ខ្សែការពារ Diogo Dalot និង​ខ្សែបម្រើ​វ័យក្មេង Angel Gomes ក៏​ស្ថិតក្នុង​បញ្ជី​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​ផងដែរ​។​

​បិសាច​ក្រហម​បាន​បើកឆាក​ការប្រកួត​ពូ​ល L នៃ​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប​របស់ខ្លួន​ជាមួយ​ជ័យជម្នះ ១-០ លើ​ក្រុម Astana ដោយ​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៣​ពិន្ទុ​។ សម្រាប់​ជំនួប​នៅ​យប់​នេះ​ទល់នឹង Alkmaar ម្ចាស់​ជើងឯក​រដូវ​កាល ២០១៧-១៨ ត្រូវ​បង្ខំចិត្ត​ដាក់​កីឡាករ​យុវជន​ច្រើន​ហើយ ដ្បិត​ខ្វះខាត​កីឡាករ​ដោយសារ​បួស​។​

Man Utd បានចាប់ផ្តើម​រដូវ​កាល​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​មិនបាន​ល្អ​ឡើយ ដោយ​រក​បានតែ​៩​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៧​លើក ឈរ​នៅ​លេខ​រៀង​ទី​១០​។​

​ក្នុង​ពូ​ល L នេះដែរ ក៏មាន​ការជួយ​គ្នា​មួយគូ​ទៀត​រវាង FC Astana និង Partizan Beograd ផងដែរ​។​

​ខាងក្រោម​នេះ​ជាការ​ជួបគ្នា​របស់​គូ​ផ្សេងទៀត​នៅ Europa League ក្នុង​វគ្គ​សន្សំ​ពិន្ទុ​៖




Tag:
 UEFA Europa League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com