ជាតិ
សង្កាត់មួយចំនួននៅភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវដាច់ភ្លើងពីថ្ងៃទី៤ ដល់ទី៦ តុលា
× អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច ថ្ងៃទី៤ ដល់ថ្ងៃទី៦តុលា ឆ្នាំ២០១៩។ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការផ្អាកផ្គត់ផ្គងនេះ គឺដើម្បីជួសជុលនិងរុះរើខ្សែបណ្ដាញអគ្គិសនី។
អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន រយៈពេល៣ថ្ងៃ ក្នុងនោះមានថ្ងៃទី៤ នឹងផ្អាកនៅសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ សង្កាត់ដង្កោ សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់ចោមចៅទី១និងទី២។
ថ្ងៃទី៥ អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួននៅសង្កាត់បឹងទំពុនទី១ សង្កាត់គោកឃ្លាង សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់គោករកា សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់កន្ទោក និង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ថ្ងៃទី៦ អគ្គិសនីកម្ពុជានឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន នៅសង្កាត់ព្រែកព្នៅ សង្កាត់ជ្រោយចង្វារ សង្កាត់ជើងឯក សង្កាត់គោករកា សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់កន្ទោក និងស្រុកអង្គស្នួល ខេត្តកណ្ដាល៕
Tag:
អគ្គិសនី
រាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com