ជាតិ
សង្គមជាតិ
អនុប្រធាន​មន្ទីរ​មួយរូប​នៅ​កំពង់ឆ្នាំង ទទួលមរណភាព​ក្រោយ​បើករថយន្ត​ធ្លាក់ចូល​ទឹក​
04, Oct 2019 , 9:33 am        
រូបភាព
រថយន្តរបស់លោក គិន ពិសាល នៅក្នុងទឹក នៅម្តុំផ្លូវកោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ រូបភាព៖  មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
រថយន្តរបស់លោក គិន ពិសាល នៅក្នុងទឹក នៅម្តុំផ្លូវកោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
​ភ្នំពេញ​៖ លោក គិ​ន ពិសាល អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​ខេត្តកំពង់ឆ្នាំង​មួយរូប បានទទួល​មរណភាព​ក្នុង​អាយុ​៣១​ឆ្នាំ បន្ទាប់ពី​បើករថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ដែល​ផ្ញើ​ទៅ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​។​



​ហេតុការណ៍​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​៣ ខែតុលា នៅ​ចំណុច​ផ្លូវ​កោង ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ មន្ទីរ​ព័ត៌មាន​ខេត្ត ក៏បាន​បង្ហើប​ពី​អត្តសញ្ញាណ​ជនរងគ្រោះ និង​រូបថត​សព​របស់​ជនរងគ្រោះ​ផងដែរ​។​

​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ជនរងគ្រោះ​បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលទៅក្នុង​ទឹក និង​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​៕



Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com