ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជួយ​ព្យាបាល​ឈឺក្បាល​ប្រកាំង​ឆាប់រហ័ស​?
04, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​នៅ​រាល់ពេល​ឈឺក្បាល គឺ​មិនមែនជា​គំនិតល្អ​សោះឡើយ​! ក្រៅពី​ជះឥទ្ធិពល​អវិជ្ជមាន​ផ្សេងៗ​ហើយ​នោះ ថ្នាំ​បំបាត់​ការឈឺចាប់​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​ផងដែរ​។ អាកា​រៈ​ឈឺក្បាល​ប្រកាំង​មិនចាំបាច់​ទាល់តែ​លេបថ្នាំ​ពេទ្យ​ទើប​បាត់​ឡើយ ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។​ថា​តើ​មាន​វិធី​បែប​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​បំបាត់ ក៏ដូចជា​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ឆាប់រហ័ស​ដោយ​មិនបាច់​ប្រើ​ថ្នាំ ៖

១. ផ្លែ​បឺ​រ​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា lutein និង zeaxanthin ដែល​មិន​ត្រឹមតែ​បំបាត់​អា​ការៈឈឺ​ក្បាល​ខ្លាំង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ជំងឺ​នេះ​ផងដែរ​។​

២. ត្រី​សាល​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B2 ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​គ្រប់​ប្រភេទ រួមទាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​ដោយ​កាត់បន្ថយ​ការ​រលាក​។​

៣. ដំឡូងជ្វា​

​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដំឡូងបារាំង​ក៏​ជួយ​ប្រយុទ្ធប្រឆាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​ផងដែរ​។​នោះ​ក៏​ព្រោះតែ​ដំឡូង​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C វីតាមីន B1 និង​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​កាត់បន្ថយ ក៏​ដូច​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង​គួរ​ឲ្យ​កត់សម្គាល់​។​

៤. ឪឡឹក ការ៉ុត និង​ត្រសក់​

​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជា​មូលហេតុ​ចម្បង​នៃ​អា​ការៈឈឺ​ក្បាល​ប្រកាំង ដូច្នេះ​ការរក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ជា​កត្តាចាំបាច់​ដើម្បី​ទប់ស្កាត់​បញ្ហា​។ ហើយ​ការ៉ុត ត្រសក់ និង​ឪឡឹក​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ដោយ​វា​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​។​

៥. ទឹកក្រូច​ឆ្មារ​

​នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​នៅពេល​ឈឺក្បាល​ប្រកាំង ចូរ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន​សមល្មម​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​បន្ថែម​អំបិល ២ ស្លាបព្រា​កាហ្វេ​ចូល កូរ​ឲ្យ​សព្វ​សឹម​ទទួលទាន​។ ភេសជ្ជៈ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​រលាក​ធ្វើ​ឲ្យ​អ្នក​បាត់​ឈឺចាប់​ឆាប់រហ័ស​។​

៦. ម្សៅ​ឈើអែម​

​នៅពេល​ឈឺក្បាល​ប្រកាំង ចូរ​លាយ​ម្សៅ​ឈើអែម​ជាមួយ​ទឹក​ធម្មតា​បន្តិច​ឲ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​ល្បាយ​ត្រង់​សៀតផ្កា​ទាំងសងខាង និង​ថ្ងាស​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២៥ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com