ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើត​ឫស​លើ​ស្បែក​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
04, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការកើត​ឫស​លើ​ស្បែក ឬ​សាច់​ដុះ​លើ​ស្បែក​អាចជា​បញ្ហា​គួរ​ឲ្យ​រំខាន និង​អាម៉ាស់​មួយ ជាពិសេស​ប្រសិនបើ​វា​លេចឡើង​ត្រង់​កន្លែង​ងាយ​នឹង​មើលឃើញ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! មាន​វិធី​ច្រើនណាស់​ក្នុងការ​កម្ចាត់​ឫស​លើ​ស្បែក ហើយ​រូបមន្ត​បែប​ធម្មជាតិ គឺ​ប្រសើរ​បំផុត ដោយ​អ្នក​មិនចាំបាច់​ចំណាយ​ថវិការ​អស់​ច្រើន​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​កម្ចាត់​ឫស ឬ​សាច់​ដុះ​លើ​ស្បែក​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ខ្ទឹមស​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បុក​ខ្ទឹមស​ប៉ុន្មាន​កំពឹស​ឲ្យ​ម៉ដ្ត​ចេញ​ទឹក រួច​លាបទឹក​ខ្ទឹម​លើ​ឫស​លើ​ស្បែក​នោះ​ឲ្យ​បាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

២. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ស្លាបព្រា​។ កូរ​ឲ្យ​សព្វ​សឹម​យក​សំឡី​ស្អាត​មួយ​ដុំ​ជ្រលក់​ទឹក​ល្បាយ​លាប​លើ​ឫស​ស្បែក រួច​ប្រើប្រាស់​ស្បៃ​រុំ​ពីលើ​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី និង​អនុវត្ត​សារ​ឡើងវិញ​ឲ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ការ​ស្រេច​។​

៣. សំបកចេក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កោស​យក​សាច់​ដែល​នៅជាប់​ផ្នែក​ខាង​ក្នុងនៃ​សំបកចេក​មក​កិន​ឲ្យ​ម៉ដ្ត រួច​លាប​វា​លើ​ឫស ឬ​សាច់ដុំ​លើ​ស្បែក​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

៤. ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​លើ​ឫស ឬ​សាច់​ដុះ​លើ​ស្បែក រួច​ប្រើ​ស្បៃ​ស្អាត ឬ​បង់​រុំ​របួស​មក​រុំ​អោយ​ជិត​សម្រាប់​រយៈពេល​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​

៥. ទឹក​ម្នាស់​ស្រស់​

​ជាតិ​អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ផ្លែ​ម្នាស់​អាច​កម្ចាត់​ឫស ឬ​សាច់​ដុះ​បន្តិច​ម្ដងៗ​រហូតដល់​អស់​គួរ​ឲ្យ​កត់សម្គាល់​។ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ផ្លែ​ម្នាស់​ស្រស់​លើ​សាច់​ដុះ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

៦. រមៀត​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ធម្មតា​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​​លើ​ឫស ឬ​សាច់ដុំ ហើយ​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ស្នាម​លឿង​ជាប់​ស្បែក​ដោយសារ​ពណ៌​នៃ​រមៀត ចូរ​ប្រើប្រាស់​ក្រូចឆ្មារ ១ ចំណិត​ដុស​ពីលើ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com