ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ៖ សភានិងរដ្ឋាភិបាល កសាងគោលនយោបាយនិងច្បាប់បានល្អត្រឹមត្រូវ សម្តេច ហ៊ុន សែន ថ្វាយបង្គំព្រះមហាក្សត្រ ក្នុងឱកាសបុណ្យឯករាជ្យជាតិលើកទី៦៥ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ (រូបពី AFP)
× ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រទានព្រះរាជសារដល់អង្គប្រជុំនៃរដ្ឋសភា ក្នុងឱកាសនៃការបើកបវេសនកាលឡើងវិញ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
តាមរយៈព្រះរាជសារ ដែលអានដោយសម្តេច ហេង សំ រិន ប្រធានរដ្ឋសភា នៅក្នុងអង្គប្រជុំ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖«រដ្ឋសភានិងរដ្ឋាភិបាល បានកសាងគោលនយោបាយនិងច្បាប់រដ្ឋបានល្អត្រឹមត្រូវ ធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមរបស់យើង»។
ទ្រង់ សម្គាល់ឃើញថា រយៈពេលកន្លងមកនេះ រដ្ឋសភានិងរដ្ឋាភិបាល បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បីថែរក្សាស្ថិរភាព។ ទ្រង់ វិនិច្ឆ័យថា ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ កម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការប្តេជ្ញាចិត្តនិងការប្រឹងប្រែងរបស់រដ្ឋសភានិងរដ្ឋាភិបាល។
ព្រះមហាក្សត្រ បានសរសើរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិករដ្ឋសភា រួមទាំងសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ក្នុងការប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន៕
Tag:
ព្រះមហាក្សត្រ
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com