សក្តានុពល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ក្រោម​ក្រសែភ្នែក​អ្នកវិនិយោគ​
ជាតិ
សក្តានុពល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ក្រោម​ក្រសែភ្នែក​អ្នកវិនិយោគ​
05, Oct 2019 , 9:59 am        
រូបភាព
​សៀមរាប​៖ លោក ឡាយ គឹម​សួរ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​សាលាខេត្ត​សៀមរាប លើកឡើងថា វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នៅតែ​ល្អ នៅតែមាន​សក្កា​នុព​ល ដ្បិត​ពេលនេះ​កំពុងមាន​បញ្ហា​ក្ដី​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ឡាយ គឹម​សួរ បាន​និយាយថា សៀមរាប​នៅតែ​ល្អ​សម្រាប់​លោក បើទោះបីជា​បច្ចុប្បន្ន ខេត្តសៀមរាប​កំពុងមាន​បញ្ហា​ធ្លាក់ចុះ​ចំនួន​ទេសចរ​ក៏ដោយ​។ សម្រាប់​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ វា​ជា​បញ្ហា​របស់​សាកលលោក ហើយ​វា​នឹង​ល្អប្រសើរ​វិញ​នាពេលខាងមុខ​។



​ជា​អ្នក​ខេត្តកំពង់ចាម​និង​បានមក​រស់នៅ និង​ធ្វើការ​ក្នុង​ខេត្តសៀមរាប​រយៈពេល​៩​ឆ្នាំ​មកនេះ ​លោក គឹម​សួរ ដែល​ហៅ​ខេត្តសៀមរាប​ថា ជា​ដុំ​ពេជ្រ​ដែល​នៅ​មិនទាន់​ច្នៃ​នោះ បានចាត់ទុក​ខេត្ត​នេះ ថា​មាន​សក្កា​នុព​ល មានឱកាស​ច្រើន​សម្រាប់​អ្នកវិនិយោគ​។ ក្រៅពី​វិស័យ​ទេសចរណ៍ លោក គឹម​សួរ មើលឃើញ​ដែរ​ថា វិស័យ​កសិកម្ម​ចំណីអាហារ​,​បច្ចេកវិទ្យា និង​វិស័យ​អចលនទ្រព្យ ក៏​សម្រាប់​ការរកស៊ី​ដែរ​។

​គួរ​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​២៣ កញ្ញា សមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប បាន​ដាក់ឱ្យ​ដំណើរការ សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ក្រុង​សៀមរាប​។ សៀវភៅ​នេះ​ជា​ទុន​មួយ​សំខាន់ សម្រាប់​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ ដែល​អ្នកវិនិយោគ​គួរ​ដឹង មុន​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​៕

Tag:
 ឡាយ គឹម​សួរ​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com