កំណាព្យ
ជាតិ
អរគុណ​សិស្ស​គ្រប់គ្នា​ដែល​ចងចាំ​គ្រូ​!
05, Oct 2019 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ


​បទ​ផ្កាឈូក​រីក​

​សប្បាយចិត្ត     ដ្បិត​ដឹងថា       សិស្ស​ជោគជ័យ​
​សប្បាយចិត្ត     សិស្ស​ចេះ​លៃ   នឹកឃើញ​គ្រូ​
​សប្បាយចិត្ត     ទោះ​វេលា       កន្លង​យូរ​
​សប្បាយចិត្ត     សិស្ស​នឹក​គ្រូ    សួរ​រាក់ទាក់​។​

​គ្រូ​គ្រប់គ្នា        គ្រា​សិស្ស​ជុំ      ផ្តុំ​ផ្តួចផ្តើម​
​គ្រូ​គ្រប់គ្នា        ពេញចិត្ត​ថ្លើម    រំភើប​ជាក់​
​គ្រូ​គ្រប់គ្នា        អរ​ចង់​យំ         ហើយ​ហាក់​ភ្ញាក់​
​គ្រូ​គ្រប់គ្នា        ថ្លែង​មិន​លាក់   អរគុណ​ណាស់​។​

​សិស្ស​មិន​ខឹង     ដឹងគុណ​តប        អប​អំណោយ​
​សិស្ស​មិន​ខឹង     ឃើញ​គ្រូ​ខ្សោយ   ស្រោចស្រង់​ច្បាស់​
​សិស្ស​មិន​ខឹង     គុំកួន​គ្រូ             ព្រោះ​រឿង​ចាស់​
​សិស្ស​មិន​ខឹង     កាល​សិស្ស​ខ្លះ    ជាប់​វិន័យ​។​

​សិស្ស​ចម្រើន    កើន​ចំណេះ     ចេះ​ជាង​គ្រូ​
​សិស្ស​ចម្រើន    ថ្កើ​ន​ធារ​ធូ        រស់​ផុត​ភ័យ​
​សិស្ស​ចម្រើន    មាន​ទាំង​កេរ្តិ៍    ឈ្មោះ​ប្រពៃ​
​សិស្ស​ចម្រើន    បែរ​លកលៃ     តបគុណ​គ្រូ​។​

​ដឹងគុណ​តប     ស្រប​ដីកា         សាស្តា​ស្តែង​
​ដឹងគុណ​តប     ព្រះ​សម្តែង       មកជា​យូរ​
​ដឹងគុណ​តប     សិស្ស​គ្រប់គ្នា    មកជួប​គ្រូ​
​ដឹក​គុណ​តប     ពិត​គំរូ             គួរ​ត្រា​ប់ត​៕

© រក្សាសិទ្ធិដោយ thmeythmey.com