ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក ឃួន ចំរើន កូន​ខ្មែរ​ឈរឈ្មោះ​តំណាងរាស្ត្រ​នៅ​កាណាដា​«​សង្ឃឹម​»​ជាប់ឆ្នោត​នៅ​ថ្ងៃទី​២១​ខែតុលា​ខាងមុខនេះ
05, Oct 2019 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្តីសង្ឃឹម​ជាប់ឆ្នោត​កាន់តែ​កើតមានឡើង​ច្រើន​ចំពោះ​លោក ឃួន ចំរើន ដែល​ឈរឈ្មោះ​តំណាងរាស្ត្រ​ក្នុងការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កាណាដា​។



នៅ​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​ខាងមុខនេះ ប្រទេស​កាណាដា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​របស់ខ្លួន​។ លោក ឃួន ចំរើន សញ្ជាតិ កាណាដា ដើមកំណើត​ខ្មែរ បានសម្រេច​ចិត្ត​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ប្រចាំខេត្ត កេ​បិ​ច (Québec)​នៃ​ប្រទេស​កាណាដា​សម្រាប់​គណបក្ស​ធំ​លំដាប់​លេខ​រៀង​ទី​៣​នៅក្នុង​ប្រទេស​កាណាដា​ដែលមាន​ឈ្មោះថា​៖«​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​នៃ​កា​ដា​ណា​» (Le Nouveau Parti Démocratique du Canada)​។ ហេតុផល​នៃ​ការ​ហក់​ចូលក្នុង​ឆាកនយោបាយ​នៅពេលនេះ គឺ​ដោយសារ​លោក ឃួន ចំរើន មានបំណង​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​មួយចំនួន​ជូន​ប្រជាពលរដ្ឋ​កាណាដា​។ តើ​បញ្ហា​អ្វីខ្លះ​ដែល​លោក ឃួន ចំរើន ចង់​ចូលរួម​ដោះស្រាយ​នោះ​?

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក ឃួន ចំរើន  បេក្ខជន​តំណាងរាស្ត្រ ប្រចាំខេត្ត កេ​បិ​ច (Québec) នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​នៃ​កា​ដា​ណា​» (Le Nouveau Parti Démocratique du Canada) ដូចតទៅ​៖













© រក្សាសិទ្ធិដោយ thmeythmey.com