ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ម៉ូដស្ទ័រ ទទួលបានសិទ្ធិចែកចាយស្របច្បាប់ ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeau របស់ជប៉ុន
05, Oct 2019 ,
10:59 am
រូបភាព
×
ដោយ:
ថ្មីៗ
ម៉ូដស្ទ័រ (modestore) គឺជាហាងលក់ទំនិញគុណភាពខ្ពស់សុទ្ធ អូរីជីណល (Original) ១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាមេរិក និងជប៉ុន។ ហើយឥឡូវនេះ ម៉ូដស្ទ័រ ទទួលបានសិទ្ធិចែកចាយស្របច្បាប់ នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន។
តើMosbeau គឺជាអ្វី?
Mosbeau ជាក្រុមហ៊ុនដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញ ព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាពជាច្រើនប្រភេទ។
Mosbeau គឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុន ១០០% ហើយផលិតផលទាំងនេះឆ្លុះបញ្ចាំងពីជំនាញដ៏ល្អឯក នៃប្រទេសជប៉ុន។ ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយកវត្ថុធាតុដើម ព្រមទាំងការផលិត និងការវិចខ្ចប់នោះ អតិថិជនរបស់យើងត្រូវបានធានាថានឹងទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។
លោកស្រី ខេង ពិទូពុធធីតា នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ បានកត់សម្គាល់ថា ប្រជាជនខ្មែរ ក៏ដូចជានៅអាស៊ីទាំងមូល និយមចូលចិត្តថែរក្សាសម្រស់ ជាពិសេសសុខភាពស្បែក និងចង់បានស្បែកសម៉ដ្ឋខៃ។ ប៉ុន្តែពួកគាត់ហាក់ដូចជាលំបាក ជ្រើសយកផលិតលផលដែលមានគុណភាពល្អ ហើយផ្តល់សុវត្តិភាពដល់ការប្រើប្រាស់រយៈពេលយូរ។ លោកស្រី ខេង ពិទូពុធធីតា បន្ថែមថា៖ ផលិតផលជាច្រើន ត្រូវបានផលិតឡើង គឺធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាត តែខាងក្រៅ និងលឿនពេក ដែលខុសពីគោលការណ៍ថែរក្សាសម្រស់ និងសុខភាពរបស់ផលិតផល Mosbeau។ លើសពីនេះទៅទៀត Mosbeauយល់ច្បាស់ពីស្ត្រីដែលមានអាយុច្រើន ដែលងាយនឹងធ្លាក់សម្រស់ ហើយ Mosbeau បានផលិតស្រឡាយផលិតផលជាច្រើនដើម្បីបំពេញតម្រូវការនេះ»។
លោកស្រី ពិទូពុធធីតា បន្តទៀតថា៖ «ដំបូង ខ្ញុំបានសាកល្បងប្រើដោយផ្ទាល់ ព្រោះថាក្នុងអាជីពរបស់ខ្ញុំ មិនដែលបានគេងគ្រប់គ្រាន់ឡើយ ហើយសុខភាព និងសម្រស់របស់ខ្ញុំធ្លាក់ចុះគួរឲ្យបារម្ភ។ ប៉ុន្តែក្រោយពីប្រើប្រាស់ Mosbeau មួយរយៈមក ឃើញថាទទួលបានលទ្ធផលគួរឲ្យទុកចិត្ត។ ដូច្នេះហើយបានជាហាង ម៉ូដស្ទ័រ យើងខ្ញុំសម្រេចនាំយក ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeauនេះ មកចែកចាយលក់ទូទាំងប្រទេសកម្ពុជាតែម្តង»។
ក្រោយពីទទួលបានសិទ្ធិចែកចាយដោយស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ម៉ូដស្ទ័រ បានជ្រើសតាំងភ្នាក់ងារលក់បន្តជាច្រើននាក់ គ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ និងខេត្តក្រុង ដែលភ្នាក់ងារនីមួយៗ ត្រូវបានផ្តល់លិខិតបញ្ជាក់ ដោយមានការចុះហត្ថលេខាដោយ លោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។ ដូច្នេះអតិថិជនអាច រកជាវផលិតផល Mosbeau នៅគ្រប់ទិសទីដែលនៅជិតលោកអ្នក ដើម្បីទទួលបាននូវ សេវាកម្មយ៉ាងឆាប់រហ័ស ទាន់ចិត្ត។
លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉ន ដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំងពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាល ជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។
នៅក្នុងសិក្ខាសាលាស្តីពី«ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោកស្រី ពិទូពុធធីតា បានឲ្យដឹងថា ភ្នាក់ងារចែកចាយផលិតផល របស់ម៉ូសប្យូ ពីហាងម៉ូដស្ទ័រ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រងផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ម៉ូដស្ទ័រ បានរៀបចំសិក្ខាសាលាស្តីពី ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារ លក់ផលិតផលម៉ូសប្យូ នាថ្ងៃអាទិត្យ ទី២២ សីហា កន្លងទៅនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាភ្នាក់ងារលក់ផលិតផលរបស់ម៉ូសប្យូ លោកអ្នកអាចទាក់ទងទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាក់ទងលេខ 078 500 300/ 015 88 4888 ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
OPPO
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម