ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹក​ឪឡឹក​ពិសេស​នេះ​អាច​ការពារ​សុខភាព​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
05, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​ផ្លែ​ឪឡឹក មាន​រសជាតិ​ផ្អែម ហើយ​អាច​ធ្វើបាន​តាមរបៀប​ច្រើន​ប្រភេទ អាស្រ័យ​ទៅតាម​ធាតុ​ផ្សំ​ផ្សេងៗ​ដែល​យើង​និយម​ចូលចិត្ត​។ ទឹក​ផ្លែ​ឪឡឹក​មាន​ជីវជាតិ​គួរ​ឲ្យ​ចាប់អារម្មណ៍​ច្រើន ហើយក៏​អាច​បន្ថយ​ក្នុង​របប​អាហារ​ដែល​ផ្តល់​សុខភាព​បាន​ទៀត​។​



​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ធំៗ​នៃ​ការ​ញ៉ាំ​ទឹក​ផ្លែ​ឪឡឹក​ពិសេស​មួយ​នេះ​៖

​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ហ្នឹង​ល្អ​

​ផ្លែ​ឪឡឹក​ផ្ទុក​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ជាមួយនឹង​ជាតិ​អាស៊ីត​ជាច្រើន​ទៀត បានធ្វើ​ឲ្យ​វា​ក្លាយទៅជា​ឱសថ​ដ៏​ល្អ​មួយ​ក្នុងការ​រក្សា​លំហូរ​ឈាម​យ៉ាង​ស្រួល​ក្នុង​សរសៃឈាម ហើយក៏​ថែរក្សា​សរសៃឈាម​កាន់តែ​មាន​សុខភាព​ល្អ​ដែរ​។ ជាមួយគ្នានេះដែរ ផ្លែ​ឪឡឹក​អាចជួយ​ថែរក្សា​តុល្យភាព​អាស៊ីត និង​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​ខ្លួន​ថែមទៀត​។

​សុខភាព​បេះដូង​

​សារធាតុ Lycopene គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ផ្សេងទៀត​ដែលមាន​ក្នុង​ផ្លែ​ឪឡឹក​ដែរ តែ​វា​អាចជួយ​បន្សាប​រ៉ាឌីកាល​សេរី កុំ​ឲ្យ​បង្ក​ជាការ​ខូចខាត​ដល់​សរី​រា​ង្គ និង​ជាលិកា​ក្នុង​រាងកាយ​បាន ជាពិសេស​ការពារ​ដល់​សុខភាព​បេះដូង​តែម្តង​។

​ការពារ​សុខភាព​ថ្លើម​

​ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Food and Chemical Toxicology បាន​ឲ្យ​ដឹងថា ឥទ្ធិពល​ព្យាបាល​ដ៏​មាន​សត្យា​នុ​ភាព​របស់​ទឹក​ផ្លែ​ឪឡឹក​នោះ​គឺ​កើត​ឡើងលើ​ថ្លើម​តែម្តង​។ នេះ​ដោយសារតែ​វា​ទៅ​ជួយ​បន្ថយ​ភាព​ខូចខាត​របស់​ថ្លើម​ដែល​បង្កឡើង​ដោយ​ការប៉ះពាល់​សារធាតុ Carbon Tetrachloride តែម្តង​។ វា​ជា​សារធាតុ​គីមី​ពុល​មួយ​ប្រភេទ​មាន​ក្នុង​ផលិតផល និង​ខ្យល់​របស់​រោគ​ចក្រ​សហគ្រាស ហើយក៏​ត្រូវបាន​គេ​ដឹងថា ធ្វើ​ឲ្យ​ខូច​ថ្លើម តម្រងនោម និង​ខួរក្បាល​ដែរ​។

​ជួយ​ព្យាបាល​ការឈឺ​សាច់ដុំ​

​ការសិក្សា​មួយទៀត​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Agricultural and Food Chemistry បាន​ឲ្យ​ដឹងថា ផ្លែ​ឪឡឹក​ប្រហែលជា​ជួយ​បន្ថយ​បន្ថយ​ចង្វាក់បេះដូង​ដែល​កំពុងតែ​លោត​ញាប់ និង​ការឈឺ​សាច់ដុំ​លើ​កីឡាករ​អត្តពលកម្ម​។ នេះ​ដោយសារតែ​វត្តមាន សារធាតុ​អាស៊ីតអាមីណេ I-citrulline តែម្តង​។

​បង្ការ​ជំងឺមហារីក​

​ការសិក្សា​ជាច្រើន​បានកំណត់​ឲ្យ​ដឹងថា ផ្លែ​ឪឡឹក​មាន​ឥទ្ធិពល​ប្រឆាំងនឹង​ជំងឺមហារីក​ដែរ​។ វត្តមាន​របស់​សារធាតុ Lycopene ក្នុង​ផ្លែ​ឪឡឹក​គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ការពារ កុំ​ឲ្យ​មានការ​ខូចខាត​ដល់ DNA មនុស្ស​យើង​។ លើសពីនេះទៅទៀត សារធាតុ Lycopene ដែល​បានមកពី​ផ្លែ​ឪឡឹក និង​ទឹក​ផ្លែ​ឪឡឹក គឺ​ផ្ទុក​ទៅដោយ​សារធាតុ Anti-proliferative ដែល​ជួយ​បន្ថយ​អត្រា​នៃ​ការកើតមាន​ជំងឺមហារីក​។

​វិធី​ធ្វើ​ទឹក​ផ្លែ​ឪឡឹក​ពិសេស​

​គ្រឿងផ្សំ​៖

•​    ​ស្លឹក​ជី​អង្កាម ២​សន្លឹក​
•​    ​ផ្លែ​ឪឡឹក ១​កូនចាន​ចង្កឹះ ឬ ២២០​ក្រាម​
•​    ​អំបិល​មួយ​ច្បិច​

​វិធី​ធ្វើ​៖

•​    ​ចូរ​ដាក់​ផ្លែ​ឪឡឹក​ទាំងអស់​ចូលក្នុង​ម៉ាស៊ីន​កិន​
•​    ​ក្រឡុក​វា​ឲ្យ​ម៉ដ្ត​
•​    ​បន្ទាប់​មកចាក់​វា​ចូលក្នុង​កែវ​
•​    ​ចូរ​រោយ​អំបិល​មួយ​ច្បិច​ពីលើ​ហើយ​កូរ​វា​ឲ្យ​សប់​
•​    ​ចុងក្រោយ ចូរ​យក​សន្លឹក​ជី​អង្កាម​ដោត​ពីលើ​ដើម្បី​ផ្តល់​សោ​ភ័​ណ្ឌ​ភាព​បន្ថែម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com