ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រឿងផ្សំ​ធ្វើ​ម្ហូប​ពីរ​ប្រភេទ ដែល​អាច​ព្យាបាល​ជំងឺ​មុន​បាន​
06, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រឿង​ផ្សំ​ធ្វើ​ម្ហូប​តែងតែមាន​ស្រាប់​ក្នុង​ផ្ទះបាយ​នីមួយៗ​ដើម្បី​ធ្វើ​ម្ហូប និង​ផ្តល់​រសជាតិ​បន្ថែម​ដល់​អាហារ​។ ប៉ុន្តែ​ក្រៅពី​បន្ថែម​រសជាតិ​បែបនេះ មាន​គ្រឿងផ្សំ​ពីរ​ប្រភេទ​ដែល​ត្រូវបាន​គេ​រកឃើញថា អាចមាន​ប្រយោជន៍​ច្រើន​នៅពេល​ប្រើ​ដើម្បី​ទប់ស្កាត់​ការកើត​មុន​។



​បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​ថា មាន​គ្រឿងផ្សំ​អ្វីខ្លះ​នោះ ចូរ​តាមដាន​បន្ថែម​ដូចខាងក្រោម​នេះ​៖

​រមៀត​

​រមៀត​ច្រើនតែ​ត្រូវបាន​គេ​រកឃើញថា ជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​របស់​ជន​ជាតិចិន និង​ឥណ្ឌា ដែល​អាច​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ដោយសារតែ​វត្តមាន​សារធាតុ Curcumin​។ សារធាតុ​មួយ​នេះ​ត្រូវបាន​គេ​ដឹង​ទៀតថា មាន​ឥទ្ធិពល​ប្រឆាំងនឹង​មហារីក អង់​ទី​អុក​ស៊ិដ​ង់ និង​ប្រឆាំងនឹង​វីរុស ព្រមទាំង​បន្ថយ​ការឈឺចាប់​ថែមទៀត​។ បើសិនជា​អ្នក​ឧស្សាហ៍​កើតមុន​មែន ការបន្ថែម​រមៀត​ក្នុង​របប​អាហារ​អាចមាន​ផល​ល្អ​ច្រើន​។ រមៀត​ត្រូវបាន​គេ​រកឃើញ​ទៀតថា អាច​បន្ថយ​ការ​រលាក​ដល់​ស្បែក ក្រហម និង​ហើម​។

​ខ្ទឹមស​

​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយទៀត​ដែល​អាច​បន្ថែម​ក្នុង​របៀប​ថែរក្សា​ស្បែក​ដែរនោះ​គឺ ខ្ទឹមស​នេះឯង​។ វា​ត្រូវបាន​គេ​រកឃើញថា មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​បញ្ហា​ស្បែក​ច្រើន​ប្រភេទ​ដូចជា កន្ទួល​រមាស់ និង​ព្រូន​ផង​។ ដោយសារតែ​វា​មាន​ឥទ្ធិពល​ប្រឆាំងនឹង​បាក់តេរី ដូច្នេះ​ស្បែក​នឹង​អាចជា​វិញ​កាន់តែ​លឿន​។ អ្នក​ក៏​អាច​បន្ថែម​វា​ទៅក្នុង​អាហារ​ដែល​ញ៉ាំ​បានដែរ​បើសិនជា​ចូលចិត្ត​។ បើសិនជា​អាចធ្វើ​បាន ការ​ទំពារ​ខ្ទឹម​នេះ​ទាំង​ឆៅ​ក៏​អាច​ជំរុញ​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​របស់​វា​បាន​កាន់តែ​លឿន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com