ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រជួបជុំគ្នាចែករំលែកអំពីជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus
05, Oct 2019 ,
2:43 pm
រូបភាព
×
ដោយ:
ថ្មីៗ
អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រប្រមាណ១២០នាក់ជួបជុំគ្នាដើម្បីពិភាក្សាផ្តោះប្តូរយោបល់ស្តីពី “បច្ចុប្បន្នភាពនៃជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus (IMD)” ដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ តុលា ២០១៩។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានជជែកអំពី អេពីដេមីសាស្ត្រ និងបន្ទុកនៃជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus ការចែករំលែកពីបទពិសោធន៍នៃការការពារដ៏សកម្មចំពោះជំងឺដ៏គ្រោះថ្នាក់ដែលបង្កដោយមេរោគ Meningococcus និន្នាការថ្មីនៃការប្រើប្រាស់ថ្នាំបង្ការលើពិភពលោក ជាពិសេស គុណតម្លៃនៃថ្នាំបង្ការជំងឺរលាកស្រោមខួរបង្កដោយមេរោគ Meningococcus ដែលមាន៤វ៉ាឡង់ ពោលគឺទន្និន័យគ្លីនិក និងបទពិសោធន៍ជាក់ស្តែង។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី Meningococcus វិវឌ្ឍយ៉ាងឆាប់រហ័ស និងមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយមានពេលវេលាតិចតួចសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ កុមារភាគច្រើនមានរោគសញ្ញាមិនជាក់លាក់នៅ 4-6 ម៉ោងដំបូង ប៉ុន្តែពួកគេស្ទើរនឹងបាត់បង់ជីវិតក្នុងរយៈពេល២៤ម៉ោង។ ផលវិបាកដ៏កាចសាហាវក្នុងរយៈពេល២៤ម៉ោងអាចវិវឌ្ឍទៅរកការស្លាប់យ៉ាងឆាប់រហ័ស ទោះបីជាអ្នកជំងឺបានទទួលនូវការព្យាបាលភ្លាមៗក៏ដោយ។ ២នាក់ក្នុងចំណោម១០នាក់ដែលនៅរស់រានមានជីវិតមានផលវិបាកអចិន្ត្រៃយ៍ដូចជា ថ្លង់ ខ្សោយសតិបញ្ញា ប្រកាច់ ពិការភាព ខូចអវយវៈ។
ចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះ លោកស្រីវេជ្ជបណ្ឌិត May Montellano អតីតប្រធានកិច្ចការសង្គមផ្នែកជំងឺឆ្លងកុមារនៃប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី Meningococcus គឺមានលក្ខណៈកម្រ ប៉ុន្តែវាជាបន្ទុកនៃសុខភាពសាធារណៈមួយ ហើយបង្កផលប៉ះពាល់ដល់អាយុជីវិត ដែលករណីស្លាប់មានចន្លោះ ១០-១៥% ហើយប្រហែល ២០%នៃអ្នកជំងឺប្រឈមផលប៉ះពាល់ពេញមួយជីវិតបន្ទាប់ពីព្យាបាលរួច។ ក្រុមមេរោគបង្កជំងឺរលាកស្រោមខួរប្រែប្រួលតាមតំបន់ និងពេលវេលា។ វាតម្រូវឲ្យយើងយកចិត្តទុកដាក់ខ្ពស់ ដូច្នេះការការពារ គឺពិតជាមានសារៈសំខាន់។
លោកស្រីវេជ្ជបណ្ឌិត Dizon Ruby ប្រធានជំនាញកិច្ចការវេជ្ជសាស្ត្រនៃក្រុមហ៊ុន Sanofi Pasteur ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានពន្យល់ថា ជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី Meningococcus គឺជាការចម្លងមេរោគដោយបាក់តេរីស្រួចស្រាវបង្កដោយបាក់តេរីឈ្មោះ Neisseria meningitides ដោយមានប្រភេទ A, B, C, Y, X, និង W ដែលជួបជាញឹកញាប់ ជាពិសេសជំងឺរលាកស្រោមខួរ ការចម្លងរោគក្នុងចរន្តឈាម និងជំងឺផ្សេងៗទៀត។ ជំងឺរលាកស្រោមខួរនេះឆ្លងតាមរយៈការដកដង្ហើមចូល។
វេជ្ជបណ្ឌិត Nguyen Huu Tri អ្នកគ្រប់គ្រងផ្នែកកិច្ចការវេជ្ជសាស្ត្រនៃក្រុមហ៊ុន Sanofi Pasteur ប្រចាំនៅប្រទេស វៀតណាម និងកម្ពុជា បានលើកឡើងថា យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រង់ជំងឺ (CDC) មនុស្សពេញវ័យមានអត្រាផ្ទុកជំងឺនេះខ្ពស់ជាង ប៉ុន្តែអត្រានៃករណីកើតជំងឺនេះខ្ពស់ជាងសម្រាប់ទារក និងកុមារ។
ក្រុមហ៊ុន Sanofi Pasteur តែងតែតាំងចិត្តនាំយកដំណោះស្រាយថ្មីៗផ្នែកសុខភាពជូនដល់ប្រជាជន និងជឿជាក់យ៉ាងមុតមាំក្នុងពិភពលោកមួយដែលមិនមាននរណាម្នាក់ទទួលរងគ្រោះ ឬស្លាប់ដោយសារជំងឺដែលអាចការពារបានដោយថ្នាំបង្ការ។ នេះបើតាមប្រសាសន៍របស់លោក David Tick ប្រធានផ្នែកថ្នាំបង្ការនៃក្រុមហ៊ុនSanofi Pasteurប្រចាំនៅប្រទេស វៀតណាម និងកម្ពុជា។
លោកបានបន្ថែមថា “នេះគឺជាដំណឹងល្អមួយសម្រាប់កុមារ និងអាណាព្យាបាល ជាពិសេសសម្រាប់ប្រជាជនកម្ពុជាតែម្តង។ យើងមានមោទនភាពដោយអាចនាំយកថ្នាំបង្ការជំងឺរលាកស្រោមខួរដែលមាន៤វ៉ាឡង់ អាចការពារជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus មកកាន់ប្រទេសកម្ពុជា។”
កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជាបានសង្កត់ធ្ងន់ថា “យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការយ៉ាងសកម្ម និងការគាំទ្រដ៏រឹងមាំពីសំណាក់ដៃគូររបស់យើងដូចជា អ្នកប្រកបវិជ្ជាជីវៈផ្នែកសុខភាព ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ យើងអាចសម្រួលបន្ទុកនៃជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus បាន ដើម្បីឲ្យប្រជាជនរស់នៅក្នុងជីវិតមួយដ៏ពេញលេញ៕”
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម