ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាបញ្ចប់ការធ្វើនយោបាយលើបញ្ហាព្រំដែន
05, Oct 2019 ,
3:26 pm
រូបភាព
×
ដោយ:
វិច្ឆិកា
ប្រមុខរដ្ឋាភិបាលកម្ពុជា និងសមភាគីវៀតណាមបានមានវត្តមានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាមនាថ្ងៃទី៥ខែតុលានេះ។ ទោះមិនទាន់បានបញ្ចប់សព្វគ្រប់នូវកិច្ចការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសជិតខាងទាំងពី សម្តេច ហ៊ុន សែន បានប្រកាសថា លោកនឹងប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែន ដើម្បីមនុស្សជំនាន់ក្រោយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហាញអារម្មណ៍រីករាយចំពោះលទ្ធផលការងារលើកិច្ចការព្រំដែនកម្ពជាវៀតណាម នៅចំពោះសមភាគីវៀតណាម និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងពីរដែលមានវត្តមាននៅក្នុងពិធីចុះហត្ថលេខាសន្ធិសញ្ញាបំពេញបន្ថែម នៅទីក្រុងហាណូយ។
ចាប់តាំងពីការអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមស្តីពីព្រំដែនកម្ពុជាវៀតណាមក្នុងឆ្នាំ២០០៥ ហើយបង្គោលព្រំដែនគោកទីមួយត្រូវបានសម្ពោធក្នុងខែកញ្ញាឆ្នាំ២០០៦ ក្រុមការងារចម្រុះព្រំដែនកម្ពុជា-វៀតណាម បានសម្រេចការងារកំណត់ខណ្ឌសីមា និងបោះបង្គោលបាន៨៤ភាគរយហើយរហូតដល់ពេលនេះ ក្នុងចំណោមប្រវែងព្រំដែនគោកសរុប១២៧០គីឡូម៉ែត្រ។
សម្រាប់សម្តេច ហ៊ុន សែន ការឈានដល់ការចុះហត្ថលេខាលើឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ បើទោះជានៅសេសសល់១៦ភាគរយទៀតក៏ដោយ ក៏បានបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសជិតខាងទាំងពីរបានបោះជំហ៊ានទៅមុខដោយមោទនៈ និងប្រកបដោយភាតរភាព។
ពីលើវេទិកាដ៏ធំ និងនៅចំពីមុខទង់ជាតិនៃប្រទេសកម្ពុជា និងវៀតណាម សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងមុតមាំយ៉ាងដូច្នេះថា៖«ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងមិនអាចកើតមានឡើយ។»។
ចំពោះបញ្ហាដែលនៅសេសសល់ ដូចជា តំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន សម្តេច ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជាវៀតណាម ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិស្តីពីការទទួលស្កាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យ ដើម្បីធ្វើជាមូលដ្ឋានរឹងមាំដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ពីកម្មវិធីដែលត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជាពីទីក្រុងហាណូយ និង ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីផងនោះ សម្តេច ហ៊ុន សែន ក៏ឆ្លៀតឱកាសប្រកាសពីឆន្ទៈរបស់កម្ពុជាក្នុងការងារព្រំដែននេះយ៉ាងដូច្នេះ៖«រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឱ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់គ្មានការភ័យខ្លាច ទៅជាតំបន់ដេលមានជីវភាពធូរធា និងជាតំបន់មានការអភិវឌ្ឍសុខដុមណីយកម្មរុងរឿងតរៀងទៅ។»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ព្រំដែន កម្ពុជា-វៀតណាម សន្ធិសញ្ញាបំពេញបន្ថែម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម