កំណាព្យ
ជាតិ
រដ្ឋមន្ត្រី​អប់រំ ចងក្រង​សៀវភៅ​កំណាព្យ​អប់រំ អបអរ​ទិវា​គ្រូបង្រៀន ៥ តុលា​!
05, Oct 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ទិវា​គ្រូបង្រៀន​អន្តរជាតិ ៥ តុលា​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​ចងក្រង និង​បោះពុម្ព​ស្នាដៃ​តែង​និពន្ធ​កំណាព្យ ដើម្បី​អបអរ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​។



​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ដែល​ប្រារព្ធ​ឡើង​នា​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃទី​៥ តុលា​នេះ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ចែកជូន​សៀវភៅ​កំណាព្យ​មួយ​ក្បាល មាន​ចំណងជើង​ថា «​កំណាព្យ​អប់រំ សម្រាប់​ទិវា​គ្រូបង្រៀន ៥ តុលា ២០១៩» ទៅដល់​គ្រូបង្រៀន​ជាច្រើន​នាក់​។ សៀវភៅ​កំណាព្យ​នេះ ជា​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​លើក​ទី​១ របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សៀវភៅ​កំណាព្យ​ដែលមាន​កម្រាស់ ៥០​ទំព័រ​នេះ មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ការងារ​កំណែទម្រង់​វិស័យ​អប់រំ​។
​សូមបញ្ជាក់ថា ទិវា​គ្រូបង្រៀន ៥ តុលា ២០១៩​នេះ រៀបចំឡើង​ក្រោម​ប្រធានបទ «​គុណភាព​គ្រូ ជា​មូលដ្ឋានគ្រឹះ​នៃ​យុគសម័យ​ឌីជីថល​» ដែលមាន​ការចូលរួម​ពីស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ រួមទាំង​លោកគ្រូ​អ្នកគ្រូ​ជាច្រើន​នាក់​៕

Tag:
 អប់រំ​
  កំណាព្យ​
  ហង់ ជួន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com