ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស៊ឹម ចាន់​គី​រី​រ័ត្ន​៖ សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ក្រុង​សៀមរាប ប្រាប់​អ្នករកស៊ី​ឱ្យដឹងថា​តំបន់​ណា​គួរ​រកស៊ី​អ្វី​
05, Oct 2019 , 5:09 pm        
រូបភាព
​សៀមរាប​៖ ប្រព័ន្ធគ្រប់គ្រង ឬ​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ក្រុង​សៀមរាប ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី ៣ ខែតុលា ដោយ​សមាគម​សហគ្រិន​វ័យក្មេង​សាលាខេត្ត​សៀមរាប​។



សៀវភៅ​នេះ​ចងក្រង​ឡើង​ក្នុង​បំណង​កំណត់​វិស័យ​អាទិភាព​របស់​ខេត្ត និង​សម្លឹងមើល​ឱកាស​វិនិយោគ​ផ្សេងៗ​ទៀត ក៏ដូចជា​ចង្អុល​ប្រាប់​អ្នករក​ស៊ីថា តំបន់​ណា​គួរ​រកស៊ី​អ្វីៗ​។ នេះ​ជាការ​លើកឡើង​របស់ លោក ស៊ឹម ចាន់​គី​រី​រ័ត្ន ក្រុមប្រឹក្សាភិបាល​សមាគម និង​ជា​អ្នក​ចងក្រង​សៀវភៅ ដែល​រៀបចំ​ដោយ​វិស័យ​ឯកជន សហការ​ជាមួយ​រដ្ឋបាលខេត្ត​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ  លោក ស៊ឹម ចាន់​គី​រី​រ័ត្ន រំពឹងថា សៀវភៅ​នេះ​នឹង​ក្លាយជា​ត្រីវិស័យ សម្រាប់​វិនិយោគិន​ទូទៅ​ដែល​ចង់រក​ស៊ីក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​៕

​សូម​ស្ដាប់​បទ​សម្ភាស រវាង អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ និង លោក ស៊ឹម ចាន់​គី​រី​រ័ត្ន ក្រុមប្រឹក្សាភិបាល​សមាគម និង​ជា​អ្នក​ចងក្រង​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ក្រុង​សៀមរាប ដូចតទៅ​៖



Tag:
 ស៊ឹម ចាន់​គី​រី​រ័ត្ន​
  សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ក្រុង​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com