ជាតិ
កម្ពុជា​ស្នើរ​ឲ្យ​អាល្លឺម៉ង់ ជួយ​ទិញ​កាបូន ដើម្បី​រួមចំណែក​ថែរក្សា​ធនធានធម្មជាតិ​
05, Oct 2019 , 7:29 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​កម្ពុជា​ស្នើ​ឲ្យ​អាល្លឺម៉ង់ ពិនិត្យ​លទ្ធភាព​ទិញ​កាបូន​ពី​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​និង​បរិស្ថាន​។ ការស្នើ​នេះ ធ្វើឡើង​នៅពេល​សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ និង​រដ្ឋ​ម​ន្រី្ត​៤​រូប​ទៀត បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច បាន​បញ្ជាក់ថា ភាគី​កម្ពុជា​និង​អាល្លឺម៉ង់ បាន​ពិភាក្សា​ពីបទ​ពិសោធន៍​លើ​ការងារ​លើកកម្ពស់​ធន​ធាន​មនុស្ស និង​ការអភិវឌ្ឍ​លើ​វិស័យ​អប់រំ សុខាភិបាល ការគ្រប់គ្រង​ព្រៃឈើ និង ស​និ្ត​សុខ សណ្ដាប់ធ្នាប់​សាធារណៈ ជាដើម​។ ទន្ទឹមនេះ ភាគ​ទី​ទាំងពីរ បាន​ពិភាក្សា​អំពី​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នៅ​ថ្នាក់​រដ្ឋ​សហព័ន្ធ ស្រុក ឃុំ ដើម្បី​ឈ្វេងយល់​នៃ​ឋានានុក្រម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​កម្ពុជា​បាន​លក់​កាបូន​ជា​លើ​ដំបូង​ទៅ​ឲ្យ​ប្រទេស​អាមរ​រិ​ក ដែល​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​(WCS) បាន​ចុះហត្ថលេខា លើ​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង ផ្ទេរ​ឥណទាន​កាបូន​ទៅ​ឲ្យ​ក្រុមហ៊ុន Disney នៅ​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៦​។ នេះ​បើ​ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​សូមបញ្ជាក់ថា ការផ្ទេរ​ឥណទាន​កាបូន​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឲ្យ​ក្រុមហ៊ុន Disney នេះ មាន​ផ្ទៃដី​២៩២,៦៩០​ហិច​តា ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី​។ ក្រុមហ៊ុន Disney ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ទូទាំង​ពិភពលោក​៕


Tag:
 សម្ដេច ស ខេង​
  កា​បោ​ន​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com