បើកបរ​ឡូរី​មួយថ្ងៃ​បានតែ​២​ម៉ឺន​រៀល តែ​អ្នកស្រី សុ​ភិន សប្បាយចិត្ត និង​ចង់​បន្ត​របរ ដូនតា​នេះ​រហូត​ទៅ​
ជាតិ
បើកបរ​ឡូរី​មួយថ្ងៃ​បានតែ​២​ម៉ឺន​រៀល តែ​អ្នកស្រី សុ​ភិន សប្បាយចិត្ត និង​ចង់​បន្ត​របរ ដូនតា​នេះ​រហូត​ទៅ​
05, Oct 2019 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
បាត់ដំបង​៖ អ្នកស្រី ងើយ សុ​ភិន ជា​អ្នកបើកបរ​ឡូរី​ជូន​ភ្ញៀវទេសចរ​តាំងពី​ឆ្នាំ​២០០៣​មក​។  ជា​អ្នកបើក​ឡូរី​ស្ត្រី​ក្នុងចំណោម​ស្ត្រី​៣​នាក់​ផ្សេងទៀត ស្ត្រី​វ័យ​៣១​ឆ្នាំ​រូបនេះ អាច​រកចំណូលបាន​ប្រមាណ​ពី ២ ទៅ​៣​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ​ពី​ការបើក​ឡូរី​។ អ្នកស្រី សុ​ភិន ថា​ចំណូល​ប៉ុណ្ណេះ​គឺ​គ្រប់គ្រាន់​ល្មម​ឲ្យ​អ្នកស្រី​យកទៅ​ចាត់ចែង​ចំណាយ​ប្រចាំថ្ងៃ​នៅក្នុង​គ្រួសារ និង​អាច​ផ្គត់ផ្គង់​កូន​៣​នាក់​ឲ្យ​បាន​រៀនសូត្រ​ផង​។ អ្នកស្រី សុ​ភិន គ្មាន​បំណង​ផ្លាស់ប្តូរ​របរ​ដែល​អ្នក​អ្នកស្រី​បាន​បន្ត​ពី​ឪពុក​នេះឡើយ ហើយ​ថែមទាំង​ចង់​បន្ត​របរ​នេះ ទៅ​កូន​របស់ខ្លួន​ទៀតផង​។ មិន​ខុសពី​អ្នកបើកបរ​ឡូរី​ផ្សេងទៀត​នៅក្នុង​នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង អ្នកស្រី សុ​ភិន ក៏​ចង់ឃើញ​របរ​ដូនតា​មួយ​នេះ មាន​វត្តមាន​ដល់​ជំនាន់​ក្រោយ​ដែរ​។​



​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​អ្នកនាង ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ងើយ សុ​ភិន ដូចតទៅ​៖


© រក្សាសិទ្ធិដោយ thmeythmey.com