ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
នរវិទូ អាំង ជូលាន ពន្យល់ន័យ និងការប្រដូចប្រាសាទ ទៅនឹងគភ៌ របស់បុព្វបុរសខ្មែរ
05, Oct 2019 ,
9:59 pm
រូបភាព
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ លោកសាស្ដ្រាចារ្យ អាំង ជូលាន បានពន្យល់ពីអត្ថន័យរបស់«ប្រាសាទ» ទៅនឹង«គភ៌» របស់ខ្មែរសម័យបុរាណ។ នរវិទូរូបនេះ បានពន្យល់ពីអត្ថន័យនេះពិស្តារនៅក្នុងបាឋកថាស្ដីពី«វដ្ដសង្សារ៖ សិល្បៈនិងកិច្ច» កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយបានបង្រួមសេចក្ដីសង្ខេបការយល់ឃើញរបស់អ្នកប្រាជ្ញបារាំង២រូប ដែលធ្លាប់យល់ផ្សេងគ្នា ជុំវិញអត្ថន័យរបស់«ប្រាសាទ» ដោយម្នាក់យល់ថាប្រាសាទជាឋានទេព និងម្នាក់ទៀតយល់ថាប្រាសាទជាកន្លែងបញ្ចុះធាតុស្ដេច។ សម្រាប់លោក អាំង ជូលាន គំនិតនៃអ្នកប្រាជ្ញទាំងពីរសុទ្ធតែត្រឹមត្រូវ។
សាស្ដ្រាចារ្យ អាំង ជូលាន ពន្យល់ថាប្រាសាទជាលំនៅរបស់អាទិទេព ព្រោះគេមានតម្កល់ទេព តែវាជាលំនៅចុងក្រោយបង្អស់ ដែលម្ចាស់ប្រាសាទ ឬព្រះរាជា ទៅចាប់ជាតិនៅឋានអាទិទេពដែលគេគោរព។ ជាក់ស្តែងប្រាសាទអង្គរវត្ត មានឈ្មោះថា«ពិស្ណុលោក»ដែលជាព្រះមរណនាម របស់ព្រះបាទសូរ្យវរ្ម័នទី២។ លោក អាំង ជូលាន ពន្យល់បន្ថែមថា៖«យើងឃើញតួនាទីនៃរាហូហើយ ប្រាសាទជាគភ៌ រាហូកើតស្លាប់វិញ គឺអ្វីដែលកំពុងតែរៀបចំខ្លួនមិនទាន់ចេញមក»។
បើតាមនរវិទូដដែល ដើមឡើយតាមប្រាសាទមានតម្កល់ក្រឡដាក់ធាតុជាច្រើន ដោយអ្នកស្រុកជឿថា ការធ្វើបែបនេះដើម្បីឱ្យអ្នកស្លាប់នោះ បានទៅចាប់ជាតិនៅឋានជាទីគាប់ចិត្ត។ ប៉ុន្តែភស្តុតាងទាំងនេះ ត្រូវបានបំផ្លាញស្ទើរគ្មានសល់ នៅអំឡុងទសវត្ស៨០ និង៩០។
សូមស្ដាប់ការពន្យល់ពិស្ដាររបស់លោក អាំង ជូលាន ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អាំង ជូលាន
ប្រាសាទ
គភ៌
វប្បធម៌
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម