ជាតិ
ក្រុមហ៊ុន​មួយ មាន​គម្រោង​វិនិយោគ​លើ​ការកែច្នៃ​ស្វាយ​នៅ​កម្ពុជា​
05, Oct 2019 , 10:59 pm        
រូបភាព
លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម ក្នុងជំនួប​ជាមួយ លោក Ung Kim នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Cam M J Agricultural Park Co., Ltd នៅ​ថ្ងៃទី​៤​តុលា​។ (​រូបភាព​៖​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​)
លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម ក្នុងជំនួប​ជាមួយ លោក Ung Kim នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Cam M J Agricultural Park Co., Ltd នៅ​ថ្ងៃទី​៤​តុលា​។ (​រូបភាព​៖​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​)
​ក្រុមហ៊ុន Cam M J Agricultural Park Co., Ltd មានបំណង​វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម (​កែច្នៃ​ស្វាយ​) នៅ​ប្រទេស​កម្ពុជា​នៅក្នុងពេល​ឆាប់ៗ​នេះ​។ គម្រោង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម ជាមួយ លោក Ung Kim នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cam M J Agricultural Park Co., Ltd កាលពី​ថ្ងៃទី​៤​តុលា​នេះ​។



​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង បាន​ស្រង់​សម្តី​លោក Ung Kim មក​ចុះផ្សាយ​ថា ក្រុមហ៊ុន​នេះ​បានទទួល​គោលការណ៍​វិនិយោគ​ពី​CDC នៅ​ដើមឆ្នាំ​២០១៩ ដើម្បី​សង់ Cam M J Agricultural Park Special Economic Zone លើ​ផ្ទៃដី​ជិត​១០០​ហិកតា ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ តំបន់ឧស្សាហកម្ម ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៥០​លាន​ដុល្លារ មាន​រយៈពេល​៥ ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៥​នេះ នឹងត្រូវ​ធ្វើជា​កន្លែង​តាំងពិព័រណ៍​កសិផល​,​ការប្រមូលទិញ​,​ការកែច្នៃ​ផ្លែឈើ​ត្រូ​ពិ​ក បន្លែ​, ការធ្វើ​ជំនួញ​កសិផល​ជាមួយ​ដៃគូ​ឈានមុខ​អន្តរជាតិ និង​ជា​កន្លែង​អនុវត្ត​បច្ចេកទេស​កសិកម្ម​, ទីតាំង​ប្រមូលផ្តុំ​ក្រុម​ផលិត​ពូជ និង​ការកែច្នៃ​ជីសរីរាង្គ​។ នេះ​បើតាម​លោក Ung Kim​។

​ឆ្លើយតប​នឹង​គម្រោង​វិនិយោគ​នេះ លោក​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម អះអាងថា​ក្រសួង​នឹង​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង ទាំង​ឯកសារ​រដ្ឋបាល ច្បាប់ និង​បច្ចេកទេស ធ្វើយ៉ាងណា​ឲ្យ​គម្រោង​សម្រេច​ទទួលបាន​ជោគជ័យ ដើម្បី​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព​ផ្គត់ផ្គង់​កសិផល​កែច្នៃ​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ប្រកួតប្រជែង ជំរុញ​ការប្រើប្រាស់ និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ស្វាយ​។ ក្រៅពី​ផលិតផល​ស្វាយ លោក​រដ្ឋ​ម​ន្រី្ត ក៏បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន គិតគូរ​វិនិយោគ​លើ​ផលិតផល​សក្តានុពល​ស​ម្រា​ប់​ការកែច្នៃ និង​នាំចេញ​ដទៃទៀត​នៅ​កម្ពុជា​ដែរ ដូចជា​ផលិតផល​ដំឡូង​មី ម្រេច ស្វាយចន្ទី និង​ត្រី​ទឹកសាប​៕

Tag:
 វិនិយោគ​
  ផ្លែស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com