ជាតិ
កម្មករ នៅតែទទួលបានប្រាក់ឈ្មួល សម្រាប់ថ្ងៃឈប់សម្រាកទាំង២២
× ភ្នំពេញ៖ គ្រប់កម្មករនិយោជិត នៅតែទទួលបានប្រាក់ឈ្មួលដដែល សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈចំនួន២២ថ្ងៃ នៅក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើតាមប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្មួលប្រចាំឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្ងៃឈប់សម្រាកសាធារណៈទាំង២២ថ្ងៃក្នុងឆ្នាំ២០២០ ដែលកម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួល រួមមាន៖
-ថ្ងៃទី១ ខែមករា៖ ទិវាចូលឆ្នាំសកល
-ថ្ងៃទី៧ ខែមករា៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
-ថ្ងៃទី៨ ខែមីនា៖ ទិវាអន្តរជាតិនារី
-ថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
-ថ្ងៃទី១ ខែឧសភា៖ ទិវា ពលកម្មអន្តរជាតិ
-ថ្ងៃទី៦ ខែឧសភា៖ ពិធីបុណ្យវិសាខបូជា
-ថ្ងៃទី១០ ខែឧសភា៖ ពិធីបុណ្យព្រះរាជពិធីច្រត់ព្រះនង្គ័ល
-ថ្ងៃទី១៤ ខែឧសភា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
-ថ្ងៃទី១៨ ខែមិថុនា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី
-ថ្ងៃទី១៦-១៧-១៨ ខែកញ្ញា៖ ពិធីបុណ្យភ្ជុំបិណ្ឌ
-ថ្ងៃទី២៤ ខែកញ្ញា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
-ថ្ងៃទី១៥ ខែតុលា៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
-ថ្ងៃទី២៩ ខែតុលា៖ ព្រះរាជពិធីគ្រងព្រះរាជសម្បត្តិរបស់ព្រះមហាក្សត្រ
-ថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា៖ ព្រះរាជពិធីបុណ្យអុំទូក
-ថ្ងៃទី៩ ខែវិច្ឆិកា៖ ពិធីបុណ្យឯករាជ្យជាតិ៕
Tag:
កម្មករ
ប្រាក់ឈ្មួល
© រក្សាសិទ្ធិដោយ thmeythmey.com