ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បែកធ្លាយ! ស្មាតហ្វូន OPPO Reno 2F បំពាក់កាមេរ៉ាច្រើនស្រដៀងនឹង Reno ជំនាន់ក្រោយ
05, Oct 2019 ,
5:02 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ប្រារព្ធពិធីគំរប់ខួប ៣ឆ្នាំ និងអបអរសាទរជ័យជម្នះចំណាត់ថ្នាក់ជួរមុខគេនៅកម្ពុជា កាលពីយប់ថ្ងៃទី ៤ តុលា ២០១៩ ក្នុងសណ្ឋាគារ Garden City វិមានឈ្នះៗ។ កម្មវីធីនេះ មានសភាពអ៊ូអរ អធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors) និងដៃគូសហការរបស់ OPPO ទាំងអស់ សរុបជាង ៣៥០នាក់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ប្រកបដោយគុណភាពខ្ពស់ នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសគឺOPPO F Series និង Reno Series រហូតមានជាទីបន្ទាល់ យ៉ាងក្បោះក្បាយ ពីសំណាក់ក្រុមការងារ បុគ្គលិក អ្នកគាំទ្រ និងឯកអគ្គរាជទូតសុឆន្ទៈរបស់ OPPO។ ស្មាតហ្វូនជំនាន់ថ្មី OPPO F11 Pro ដែលបានដាក់លក់ជាផ្លូវការ នាខែឩសភាព ២០១៩ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និងពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះ ថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថា ជាស្មាតហ្វូនល្អឥតខ្ចោះ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេ ដែលសរសើរសមត្ថភាព នៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។
ខណៈពេលឥលូវនេះ ក៏មានការបែកធ្លាយនូវសមាសភាពបណ្តើរៗ នៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញ ពីការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អ្នកប្រើប្រាស់ និងពញ្ញាក់អារមុ្មណ៍ ដល់អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។
ស្មាតហ្វូនកូនកាត់មួយនេះ នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ ផ្ទៃរាបស្មើមិនសឹកឡេន ស្រដៀងគ្នានឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series។ កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង។ កាមេរ៉ាទី3 និងទី4 មានទំហំ 2MP អាចថតរូបបែបសខ្មៅ និងបែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។
ក្រៅពីនេះ OPPO Reno 2F នឹងមានរចនាបថ ល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប High Show មានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធ។ រីឯផ្នែកខាងក្រោយ ត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និងអមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។ បើចង់ដឹងជាក់ច្បាស់ថា ស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចតាមដាននៅទីនេះ
https://bit.ly/2Ikems7
។
កម្មវិធីពិសេសនេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ក្រោមការពិសាអាហារសាមគ្គីគ្រួសារ OPPO ការប្រគល់ពាន់រង្វាន់សម្រាប់បុគ្គលិកឆ្នើម បុគ្គលិកបម្រើការនៅ OPPO យូរឆ្នាំ (ចាប់ពី៣ឆ្នាំ) ការថតរូបជុំគ្នា និងការរាំលេងកម្សាន្ត៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម