ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អាំង ជូ​លាន ចាត់ទុក​ទិសឦសាន ជា​ទិស​ចាប់ជាតិ​
06, Oct 2019 , 8:29 pm        
រូបភាព
​សៀមរាប​៖ នរ​វិទូ និង​ជា​អ្នកស្រាវជ្រាវ លោក អាំង ជូ​លាន ចាត់ទុក​ទិសឦសាន​ជា​ទិស​កើត ឬ​ជា​ទិស​ចាប់ជាតិ​។ លោក​ពន្យល់​ដោយ​ភ្ជាប់​ឧទាហរណ៍​ដូចជា នា​អំឡុង​ខែមិថុនា គឺជា​ពេលវេលា​ដែល​ពេល​ថ្ងៃ​មាន​រយៈពេល​យូរ​ជាង​ពេលយប់​។ ហើយ​ពេលនោះ ថ្ងៃ​រះ​ដើរ​ទៅរក​ទិសឦសាន ខុសពី​អំឡុង​ខែធ្នូ ដែល​ថ្ងៃ​រះ​ដើរទៅ​ទិស​ខាងត្បូង ហើយ​ពេលនោះ​គឺ​យប់​មាន​រយៈពេល​យូរ​ជាង​ពេល​ថ្ងៃ​។ លោក​បញ្ជាក់ថា មនុស្ស​តែង​ឱ្យ​តម្លៃ​ពេល​ថ្ងៃ​។ ដូច្នេះ ទិសឦសាន​ជា​ទិស​ដែល​ល្អ ហើយ​ទិស​នៃ​ការ​ចាប់ជាតិ​ផងដែរ​៕



​សូម​ស្ដាប់​ការលើកឡើង​របស់លោក អាំង ជូ​លាន ក្នុង​បាឋកថា​ស្ដីពី «​វដ្ដសង្សារ​៖ សិល្បៈ​និង​កិច្ច​» ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១៩ ដូចតទៅ​៖




Tag:
 អាំង ជូ​លាន​
  ប្រាសាទ​
  បេតិកភណ្ឌ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com