ជាតិ
សង្គមជាតិ
ខេត្តកណ្តាល រៀបចំ​ប្រណាំងទូក ពីថ្ងៃ​ទី​១២-១៣​តុលា ដើម្បី​ត្រៀម​សាទរ​បុណ្យអុំទូក​
06, Oct 2019 , 9:29 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកណ្តាល
រូបភាពពីរដ្ឋបាលខេត្តកណ្តាល
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ខេត្តកណ្តាល នឹង​រៀបចំ​ពិធី​«​ប្រណាំងទូក​» រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៣ ខែតុលា នៅតាម​ដង​ទន្លេបាសាក់ ក្រុង​តាខ្មៅ ដើម្បី​ត្រៀម​អបអរសាទរ​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប និង​អប​អំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ វិច្ឆិកា​ខាងមុខ​ន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល​នៅ​ថ្ងៃទី​២៦ ខែកញ្ញា​។



​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​៨-១៣​ខែតុលា នឹងមាន​ការប្រគំ​តន្ត្រី​របស់​សមាគម​សិល្បៈ​ករ​ខ្មែរ និង​ការតាំង​លក់​ផលិតផល​ក្នុងស្រុក នៅ​បរិវេណ​រៀបចំ​កម្មវិធី​ប្រណាំងទូក​។ ដោយឡែក នៅ​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​ប្រណាំងទូក​នេះ ក៏មាន​ការបាញ់​កាំជ្រួច​ដែរ​៕

Tag:
 បុណ្យអុំទូក​
 ​ប្រណាំងទូក
© រក្សាសិទ្ធិដោយ thmeythmey.com