ជាតិ
សង្គមជាតិ
ខេត្តកណ្តាល រៀបចំប្រណាំងទូក ពីថ្ងៃទី១២-១៣តុលា ដើម្បីត្រៀមសាទរបុណ្យអុំទូក រូបភាពពីរដ្ឋបាលខេត្តកណ្តាល
× ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធី«ប្រណាំងទូក» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែតុលា នៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងអបអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១២ វិច្ឆិកាខាងមុខន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី២៦ ខែកញ្ញា។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៨-១៣ខែតុលា នឹងមានការប្រគំតន្ត្រីរបស់សមាគមសិល្បៈករខ្មែរ និងការតាំងលក់ផលិតផលក្នុងស្រុក នៅបរិវេណរៀបចំកម្មវិធីប្រណាំងទូក។ ដោយឡែក នៅថ្ងៃចុងក្រោយ នៃពិធីប្រណាំងទូកនេះ ក៏មានការបាញ់កាំជ្រួចដែរ៕
Tag:
បុណ្យអុំទូក
ប្រណាំងទូក
© រក្សាសិទ្ធិដោយ thmeythmey.com