កីឡាជាតិ
ជាតិ
ជម្រើសជាតិ​កម្ពុជា ចេញទៅ​ជួប​ក្រុម​លេខ​១ អាស៊ី ដោយ​ជម្រុះ​កីឡាករ​វ័យក្មេង​៣​នាក់​
06, Oct 2019 , 4:29 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា មុនហោះទៅតទល់ជាមួយក្រុមខ្លាំងអ៊ីរ៉ង់  កាលពីយប់ថ្ងៃទី០៥ តុលា (រូបថត សហព័ន្ធ)​(1)
ក្រុមជម្រើសជាតិកម្ពុជា មុនហោះទៅតទល់ជាមួយក្រុមខ្លាំងអ៊ីរ៉ង់ កាលពីយប់ថ្ងៃទី០៥ តុលា (រូបថត សហព័ន្ធ)​(1)
ដោយ:
​ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​នៅ​យប់​ថ្ងៃទី​០៥ ខែតុលា នេះ ដើម្បី​ចូលរួម​ការប្រកួត World Cup ឆ្នាំ​2022 វគ្គ​ជម្រុះ​ជុំ​ទី​២ នៅ​ថ្ងៃទី​១០ ខែតុលា នៅ ពហុ​កីឡដ្ឋាន Azadi ក្រុង​តេ​អេ​រ៉ង់ ដឹកនាំ​ដោយ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas​។​



​ជម្រើសជាតិ​កម្ពុជា បាន​ជម្រុះ​កីឡាករ​៣​រូប​ចេញ គឺ​កីឡាករ ដាវ នី​ម ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​គីរីវង់ ខ្សែប្រយុទ្ធ កាន់ ពិសាល នៃ​ក្លិប​ក្រសួងការពារជាតិ និង​កីឡាករ សួន សុវណ្ណ ខ្សែបម្រើ​ព្រះខ័ន​រាជ​ស្វាយរៀង​។


គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Felix Dalmas និងជំនួយការ ចុះពីឡានក្រុមជម្រើសជាតិកម្ពុជា នៅយប់ថ្ងៃទី០៥ តុលា (រូបថត សហព័ន្ធ)​

​មុន​ហោះ​ទៅ​ជួប​ក្រុម​ខ្លាំង អ៊ីរ៉ង់ គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា លោក Felix Dalmas បាន​អះអាងថា   កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​តទល់​ជាមួយ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ នេះ​។

​ជម្រើសជាតិ​កម្ពុជា ស្ថិតក្នុង​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ បា​រ៉ែ​ន និង​ហុងកុង​។ សូម​រំឭកថា ២​ប្រកួត​កន្លងទៅ នៃ​វគ្គ​សន្សំ​ពិ​ន្ទ​ក្នុង​ពូ​ល C ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ក្រុម​កម្ពុជា​ស្មើ​មួយ​ប្រកួត ០-០​ជាមួយ​ក្រុម​ហុងកុង និង​ចាញ់ ០-១ ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​៕

Tag:
 កីឡា​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com