ជាតិ
សេដ្ឋកិច្ច
លោក ស៊ា រិទ្ធី ប្រាប់​គន្លឹះ​ចំនួន​៣ មុននឹង​សម្រេចចិត្ត​ទិញ​ខុន​ដូ​
06, Oct 2019 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​លេចធ្លោ​មួយរូប​គឺ​លោក ស៊ា រិទ្ធី បាន​មើលឃើញ​និន្នាការ​ដែល​អ្នកធ្វើការ​នៅ​ភ្នំពេញ​មួយចំនួន នឹង​ចាប់អារម្មណ៍​រស់នៅក្នុង​ខុន​ដូ​។ លោក​បាន​ចែករំលែក​គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ខុន​ដូ​។ ទី​១, គេ​ត្រូវ​គិត​ទៅលើ​ទីតាំង ទី​២, នរណា​ជា​អ្នក​អភិវឌ្ឍន៍ ឬ​ម្ចាស់​គម្រោង​នោះ​។ លោក​បញ្ជាក់ថា គេ​ត្រូវ​ដឹង​ព័ត៌មាន​ពី​អ្នក​អភិវឌ្ឍន៍​នោះ ដើម្បី​មាន​ភាពជឿជាក់​មុននឹង​សម្រេចចិត្ត​ទិញ ព្រោះ​ការបង្កើត​ខុន​ដូ​មួយ មិន​ងាយស្រួល​ដូច​ធ្វើ​ផ្ទះមួយ​នោះទេ​។ ទី​៣, ទិញ​សម្រាប់​រស់នៅ ឬ​ទិញ​សម្រាប់​វិនិយោគ​? បើ​ទិញ​សម្រាប់​រស់នៅ សំខាន់​ពិនិត្យ​មើលថា​អាច​រស់នៅ​ដោយ​សុខដុម​រម្យ​នា ឬ​របៀបរបប​រស់នៅ​(Life Style) តែបើ​ទិញ​សម្រាប់​វិនិយោគ គេ​ត្រូវ​គិតពី​ផល​តបស្នង ជួល​ឲ្យ​អ្នកណា ប៉ុន្មាន​ឆ្នាំ​ទៀត​អាច​លក់​ចំណេញ​កម្រិតណា​?



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ា រិទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ដែល​ថ្លែង​ក្នុង​ពិ​ព័រ​ណ៌​អចលនទ្រព្យ​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៤​ខែតុលា​៖



Tag:
 ស៊ា រិទ្ធី​
  អចលនទ្រព្យ​
  ខុន​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com