ជាតិ
រថយន្ត
វីដេអូ
សៀមរាប​! ក្រៅពី​ប្រាសាទ តើ​មាន​តំបន់​ទេសចរណ៍​ណាខ្លះ​ទៀត​?
06, Oct 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ជាច្រើន​។ ចំណែកឯ ក្រុង​សៀមរាប ជាទី​ក្រុង​បេតិកភណ្ឌ ដែល​ពោរពេញ​ទៅដោយ​ប្រាង្គ​ប្រាសាទ​។ មន្ត្រី​ក្រសួងទេសចរណ៍ លោក ជុក ជំនោរ បាន​ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ថា​៖ «​សៀមរាប ក្រៅពី​ប្រាសាទ មាន​សហគមន៍​ទេសចរណ៍​ជាច្រើន ដូចជា កំពង់​ភ្លុក​, កំពង់​ឃ្លាំង​, បឹង​ពារាំង និង​ជាពិសេស​តំបន់ភ្នំ​គូលែន​»​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​ដូចតទៅ​៖​ដូចតទៅ​៖



​តំបន់​ទេសចរណ៍​ទាក់ទាញ​នៃ​ខេត្តសៀមរាប សុទ្ធសឹង​តែមាន​លក្ខណៈ​ពិសេស ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​អាច​កម្សាន្ត​សប្បាយ​។ ខេត្តសៀមរាប មាន​ប្រាសាទ​ជាច្រើន ដែល​ប្រមូលផ្ដុំ​ដោយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មាន​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​សម្បូរបែប​ផងដែរ​។

​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​ទេ​សចណ៍​ល្អ​ឯកនៃ​«​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» នៅក្នុង​ទឹកដី​អង្គរ​សៀមរាប​មក ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅ​ថ្ងៃទី ៧-៩ តុលា​នេះ​។​

​គួររំឭកថា  បេសកកម្ម​ទី​១ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, បេសកកម្ម​ទី​២ ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ បេសកកម្ម​ទី​៣ ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​បេសកកម្ម​ទី​៤ ឆ្ពោះទៅកាន់ «​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕


Tag:
 Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
  សៀមរាប​
  ប្រាសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com